តាមពិតទៅជីវិតនេះមិនមែនត្រូវរស់នៅគ្រាន់តែដើម្បីបានលាភ យស ស័ក្តិ ទ្រព្យសម្បត្តិក្នុងលោកប៉ុណ្ណោះទេ គឺត្រូវរកផ្លូវដើរចេញឱ្យបានលឿនតាមរយៈការបំពេញបុណ្យកុសលផ្សេងៗ ព្រោះការរស់ក្នុងលោកនេះនឹងត្រូវស្លាប់ទៅវិញជារឿងធម្មតា ។ មានតែព្រះនិព្វានទេទើបគួរជាទីត្រេកអរ ព្រោះលែងចាស់ ឈឺ ស្លាប់តទៅទៀតហើយ ។
បើយើងសង្កេតមើលដំណើរជីវិតរាល់ថ្ងៃនេះត្រូវប្រឈមនឹងរឿងរ៉ាវច្រើនណាស់ ជាទុក្ខក្រៃលែងរាល់ៗថ្ងៃ សម្រាប់អ្នកដែលមានបញ្ញានិងប្រកបខ្លួនទុកក្នុងព្រះធម៌ ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធរមែងធ្វើកំណើតមនុស្សនេះឱ្យជាកំណើតចុងក្រោយព្រោះដល់ទីរំលត់ទុក្ខពោលគឺព្រះនិព្វាន ។
ហេតុនេះបើបានកើតមកជាមនុស្សហើយកើតទាន់ព្រះសាសនា សូមកុំនៅល្ងង់លង់នឹងកិលេសតណ្ហានាំទុក្ខាក្រៃពេកនោះ គួរប្រញាប់ភ្ញាក់ឡើងមក មកព្រះនិព្វានទើបបានសុខពិតប្រាកដ ។
ដោយ៖ កោះសន្តិភាព