Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកប្រាជ្ញ​ផ្តាំ​មនុស្ស​គ្រប់​ជំនាន់​កុំឱ្យ​ធ្វេសប្រហែស

បណ្ឌិត​ទាំងឡាយ​តែង​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​កុំឱ្យ​លុះ​ក្នុង​សេចក្តី​ធ្វេសប្រហែស​ឱ្យ​សោះ និង​ឱ្យ​និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍ ពាក្យពិត​ត្រង់​ទៅ​បាន​ហើយ ព្រោះថា​អ្នក​ធ្វេសប្រហែស​មិន​ដែល​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ឡើយ ។

ព្រោះ​ឃើញ​ទោស​នៃ​ការ​ធ្វេសប្រហែស​នេះ​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​និយាយ​ពាក្យពិត​ត្រង់ ពាក្យ​មាន​ប្រយោ​ជន៍​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរ​ស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ឡើយ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ ។

ព្រោះតែ​ទោស​នៃ​ការ​ធ្វេសប្រហែស​ឱ្យ​ផល​ធ្ងន់ធ្ងរ​យ៉ាងនេះ​ហើយ បើ​បុគ្គល​ណា​នៅ​តែ​ធ្វេសប្រហែស បុគ្គល​នោះ​ទុកដូចជា​មនុស្ស​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​ប្រ​យោ​ជន៍​បរលោក​ផង ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9526155