អ្នកស្រុក Banglamung ម្នាក់ក្នុងទីក្រុង Pattaya សន្យាថានឹងផ្តល់រង្វាន់ចំនួន ១០០ ០០០ បាតសម្រាប់អ្នកណាម្នាក់ដែលអាចរកឃើញសត្វឆ្មារបស់គាត់ដែលបានបាត់ខ្លួនឈ្មោះ Maine Coon ដែលមានសម្បុរពណ៌ស។
លោកស្រី Oksana Kobzar អាយុ ៤៦ ឆ្នាំជាជនជាតិរុស្ស៊ីបានជួបជាមួយសារព័ត៌មាន Pattaya ដើម្បីប្រកាសសុំជំនួយស្វែងរកឆ្មាដ៏កម្រមានពណ៌សអាយុ ៩ ខែមួយក្បាលឈ្មោះ Maine coon ដែលបានចាកចេញពីផ្ទះលេខ ៣/១ នៅក្នុងភូមិ Moo ២ សង្កាត់ Nong Pla Lai ស្រុក Bang Lamung ខេត្ត Chonburi។ លោកស្រី Kobzar បាននិយាយថា ឆ្មាដ៏ស្រស់ស្អាតមួយក្បាលនោះគឺជាកាដូខួបកំណើតសម្រាប់កូនស្រីរបស់លោកស្រី តែចៃដន្យកាលពីដើមសប្តាហ៍ស្រាប់តែបាត់សត្វឆ្មានោះទៅ។ អ្នកស្រីនឹងក្រុមគ្រួសារព្យាយាមសុំឱ្យអ្នកជិតខាងនិងអ្នកស្គាល់គ្នាជួយស្វែងរកដែរ ក៏ប៉ុន្តែមិនបានផលសោះ។
នេះជាវិធីចុងក្រោយហើយដែលអ្នកស្រីពឹងផ្អែកលើក្រុមការងារកាសែតឱ្យជួយផ្សាយជាដំណឹងទៅដល់អ្នកជិតឆ្ងាយទាំងអស់ជួយស្វែងរកដោយសន្យាថានឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១០០ ០០០ បាត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news