កាលពីព្រេងនាយ, នៅក្នុងទឹកដីដ៏ស្រស់បំព្រងនៃប្រទេសបារាំង, មានអភិជនម្នាក់មានអនុភាពខ្លាំងក្លាណាស់ដែលជាម្ចាស់កម្មសិទ្ធិនៃកសិដ្ឋាននិងប្រាសាទមួយដែលរស់នៅក្នុងជីវិតដ៏អស្ចារ្យហើយឈ្មោះរបស់គាត់គឺពុកមាត់ខៀវ។វាមិនមែនជាឈ្មោះពិតរបស់គាត់ទេ, វាគឺជាឈ្មោះហៅក្រៅ, ដោយសារតែគាត់មានពុកចង្ការខៀវក្រាស់ឃ្មឹក។គាត់មានរូបរាងសង្ហានិងមានមន្តស្នេហ៍ណាស់ប៉ុន្តែប្រសិនបើការពិតត្រូវបានលាតត្រដាង, មានអ្វីមួយអំពីគាត់ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាគួរឱ្យខ្លាចនិងមិនប្រក្រតីបន្តិច…
ពុកមាត់ខៀវជាញឹកញាប់តែងធ្វើដំណើរនៅទីឆ្ងាយៗទៅធ្វើសង្រ្គាមហើយនៅពេលដែលគាត់ចាកចេញគាត់បានលាប្រពន្ធរបស់គាត់ដែលរស់នៅមើលការខុសត្រូវនៃប្រាសាទនោះ។គាត់មានប្រពន្ធវ័យក្មេងទាំងអស់, ស្អាតនិងមានសេចក្តីថ្លៃថ្នូរ។ពួកគេតែងជួបសំណាងអាក្រក់ស្លាប់ម្ដងម្នាក់ៗទើបបុរសពុកមាត់ខៀវនេះរៀបការប្រពន្ធថ្មីម្នាក់នេះ។
រាល់ពេលនរណាម្នាក់សួរថា, «ប្រពន្ធរបស់លោកទទួលមរណភាពដោយមូលហេតុអ្វី?»
ពុកមាត់ខៀវនឹងឆ្លើយតបថា, «ម្នាក់ស្លាប់ដោយឆ្លងជំងឺធ្ងន់ធ្ងរមួយទៀតដោយនៃជំងឺគ្រុនចាញ់មួយផ្សេងទៀតស្លាប់ដោយការឆ្លងមេរោគគួរឱ្យខ្លាច…ខ្ញុំពិតជាមានសំណាងណាស់ហើយពួកគេមានសំណាងផងដែរ! ពួកគេត្រូវបានគេបញ្ចុះសពទាំងអស់នៅក្នុងសាលាជំនុំប្រាសាទ។គ្មាននរណាម្នាក់រកឃើញអ្វីប្លែកពីរឿងនេះទេ។»
ស្រីវ័យក្មេងដែលជាភរិយាថ្មីរបស់បុរសពុកមាត់ខៀវគិតថាការនេះវាមិនមែនធម្មតាឡើយ។
នាងទៅប្រាសាទអមដំណើរដោយប្អូនស្រីរបស់នាងឈ្មោះអាណាដែលបាននិយាយថា:
«អូ! បងជាមនុស្សស្រីមានសំណាងណាស់ដែលបានរៀបការជាមួយលោកពុកមាត់ខៀវ។»
នាងនោះតប, «មែនហើយ! គាត់ជាបុរសសង្ហានិងទាក់ទាញណាស់ពេលទៅក្បែរគាត់។ពុកចង្កានិងពុកមាត់របស់គាត់ពណ៌ខៀវគួរឱ្យស្រឡាញ់។» ពីរនាក់បងប្អូនសើចកក្អឹកដោយក្ដីរំភើបដែលបានរួចផុតពីភាពក្រីក្រ។
មួយខែក្រោយមក, បុរសពុកមាត់ខៀវជិះរទេះដឹករបស់របរមកជុំនិងបាននិយាយទៅកាន់ភរិយារបស់គាត់ថា, «អូនសំឡាញ់, បងត្រូវចាកចេញពីអូនរយៈពេលពីរបីសប្តាហ៍។ពេលដែលអូនអផ្សុកអូនអាចដើរមើលបន្ទប់នីមួយៗក្នុងប្រាសាទនេះបាន។នៅទីនេះ,» គាត់និយាយព្រមទាំងប្រគល់កូនសោមួយចង្កោមទៅភរិយារបស់គាត់រួចបន្ត, «សិរនេះសម្រាប់បើកបណ្ណាល័យនេះជាសោរស្វ័យប្រវត្តិងាយស្រួយមិនពិបាកប្រើកម្លាំងបើកខ្លាំងទេ» ហើយគាត់បានចង្អុលទៅបន្ទប់សំខាន់មួយដែលតូចជាងបន្ទប់ទាំងឡាយ, «កុំបើកបន្ទប់តូចនៅចុងនៃច្រករបៀងជាន់ផ្ទាល់ដីជាដាច់ខាត។ចូរយកមិត្តភក្តិរបស់អូនទៅជាមួយបើអូនចង់។អូនអាចបើកបន្ទប់ទាំងអស់តែកុំបើកបន្ទប់នោះជាដាច់ខាត! យល់ទេ?» បុរសពុកមាត់ខៀវហាមម្តងហើយម្តងទៀត។«កុំបើកបន្ទប់មួយនោះឱ្យសោះ! គ្មាននរណាម្នាក់នៅទីនេះត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់នោះឡើយ។ហើយប្រសិនបើអូនលួចចូលទៅក្នុងបន្ទប់នោះ, បងនឹងមិនលើកលែងទោសឱ្យអូនទេ។»
នាងតប, «កុំបារម្ភ, ប្តីសម្លាញ់,» ប្រពន្ធបុរសពុកមាត់ខៀវបន្តខណៈដែលនាងយកកូនសោនោះមកកាន់, «ខ្ញុំនឹងធ្វើដូចដែលបងបានផ្ដាំ។»
បន្ទាប់ពីឱបភរិយាគាត់ហើយលោកពុកមាត់ខៀវឡើងលើរទេះសេះគាត់ហើយជិះចេញទៅ។
នៅថ្ងៃនោះ, ស្ត្រីនោះបានអញ្ជើញមិត្តភក្តិរបស់នាងទៅប្រាសាទនិងបង្ហាញបន្ទប់នីមួយៗទៅពួកគេទាំងអស់លើកលែងតែបន្ទប់មួយនៅចុងបញ្ចប់នៃច្រកក្រោយ។
«ហេតុអ្វីបានជាខ្ញុំមិនគួរទៅមើលអ្វីនៅក្នុងបន្ទប់តូចមួយនោះ? ហេតុអ្វី? ហេតុអ្វីបានជាវាជាការហាមឃាត់?» នាងបានគិតអំពីវាយ៉ាងខ្លាំងដែលនាងផុសគំនិតឡើងពោរពេញទៅដោយចង់ដឹងចង់ឃើញ, រហូតដល់ថ្ងៃមួយនាងបានបើកទ្វារហើយបានដើរចូលទៅក្នុងបន្ទប់តូចនោះ… នាងភ័យរន្ធត់យ៉ាងខ្លាំង! នៅខាងក្នុង, នៅជាប់ជញ្ជាំងពិដានជាសាកសពប្រពន្ធទាំងអស់របស់លោកពុកមាត់ខៀវដែលគាត់បានចងព្យួរដោយផ្ទាល់។
នាងនោះភ័យយ៉ាងខ្លាំងហើយបានស្ទុះរត់ចេញតែចង្កោមសោរបានជ្រុះនាងស្រវារើសហើយរត់ចេញពីបន្ទប់នេះទៅបន្ទប់នាងវិញ។នាងស្លុតស្មារតីហើយមានអារម្មណ៍ថាខ្លួនកំពុងរស់នៅក្នុងប្រាសាទនៃសេចក្ដីស្លាប់។
ស្ត្រីនោះតាំងចិត្តមិនភ័យហើយពេលនាងយកចង្កោមសោរមកមើលក៏ឃើញថា, ខាងចុងនៃសោរមួយមានប្រឡាក់ឈាម។
«ខ្ញុំត្រូវតែលុបវាឱ្យស្អាតមុនពេលដែលប្តីរបស់ខ្ញុំត្រឡប់មកវិញមក!» នាងនិយាយទៅកាន់ខ្លួនឯង។ប៉ុន្តែទោះនាងព្យាយាមលុបយ៉ាងណា, ស្នាមប្រឡាក់ឈាមមិនជ្រះទាល់តែសោះ។នាងបានលាងសម្អាតវាធ្វើគ្រប់យ៉ាងតែចុងកូនសោរនេះនៅតែប្រឡាក់ឈាម។នៅល្ងាចនោះ, បុរសពុកមាត់ខៀវបានត្រឡប់មកផ្ទះវិញ។
បុរសពុកមាត់ខៀវមិនបានសួរប្រពន្ធរបស់គាត់អំពីស្នាមឈាមប្រឡាក់លើសោរនោះទេប៉ុន្តែលោកបាននិយាយថា«អូនមើលទៅដូចជាក្រៀមក្រំម៉្លេះ? មានបញ្ហាអីមែនទេ?»
«អត់! អត់មានអីទេ!»
«តើអូនសោកស្ដាយដែលបងឆាប់មកវិញពេកឬ?»
«អូ! ទេ! ខ្ញុំពិតជារីករាយណាស់!» ប៉ុន្តែនៅយប់នោះនាងនោះមិនបានដេកលក់សោះឡើយ។ថ្ងៃបន្ទាប់បុរសពុកមាត់ខៀវនិយាយថា៖
«អូនសំឡាញ់, សូមឱ្យចង្កោមសោរទាំងអស់មកបងវិញ,» ហើយប្រពន្ធរបស់គាត់ប្រញាប់ប្រញាល់យកសោរមកឱ្យគាត់។បុរសពុកមាត់ខៀវសម្លឹងទៅចង្កោមសោរហើយនិយាយ, «ចុះបាត់សោរមួយទៅណា?»
នាងនោះឆ្លើយទាំងញ័រ, «ខ្ញុំបានដកវាទុកក្នុងបន្ទប់របស់ខ្ញុំ។»
«ឆាប់ចូលទៅយកវាមក។» ប៉ុន្តែពេលប្រពន្ធបុរសពុកមាត់ខៀវទៅយកសោរមកដាក់ក្នុងចង្កោម, ពុកមាត់ខៀវប្រែទឹកមុខហើយនិយាយម៉ឺងម៉ាត់៖
«ហេតុអ្វីបានជាកូនសោនេះប្រឡាក់ឈាម?»
«ខ្ញុំមិនដឹងទេ…» ប្រពន្ធរបស់គាត់ឆ្លើយទាំងញ័រមាត់។
«អូនប្រាកដជាបានដឹង!» គាត់និយាយ។«អូនបានចូលទៅក្នុងបន្ទប់តូចដែលបងហាមមែនទេ? ជាការប្រសើរណាស់, អូននឹងវិលត្រឡប់ទៅវិញជាថ្មីម្តងទៀត, ពេលនេះជាពេលល្អដែលត្រូវទៅព្យួរកក្នុងបន្ទប់ជាមួយសាកសពស្ត្រីផ្សេងទៀតនៅទីនោះ។នាងឯងត្រូវតែស្លាប់!»
«អូ! ទេ! ខ្ញុំសំពះសូមអង្វរ!»
«នាងឯងត្រូវតែស្លាប់!» គាត់និយាយម្តងទៀត។ប្អូនស្រីរបស់នាងឈ្មោះអាណាស្រាប់តែដើរចូលមកក្នុងប្រាសាទនេះ។
«អរុណសួស្តី!» នាងនិយាយ, «មើលទៅហាក់ដូចស្លេកស្លាំងម៉្លេះ។»
“មិននៅទាំងអស់ដែលយើងកំពុងបានយ៉ាងល្អ» Bluebeard បានឆ្លើយតប។
ប្រពន្ធរបស់គាត់ខ្សឹបដាក់ត្រចៀករបស់គាត់ថា”សូមផ្តល់ឱ្យខ្ញុំដប់នាទីដើម្បីរស់!”
ពុកមាត់ខៀវតបវិញថា, «មិនលើសពីដប់!»
ស្ត្រីនោះរត់ទៅរកប្អូនស្រីហើយនាំទៅប៉មអង្គុយលេងមួយយ៉ាងបន្ទាន់, «អាណា! តើឯងមានឃើញបងប្អូនយើងមកហើយឬនៅ? គេថាគេមកលេងយើងថ្ងៃនេះ។»
ប៉ុន្តែអាណាឆ្លើយថា, «ទេខ្ញុំមិនបានឃើញនរណាម្នាក់ឡើយ។ មានបញ្ហាអ្វី? បងឯងមើលទៅមិនស្កប់ស្កល់សោះ»។
«អាណា, សូមអង្វរ,» ស្រីនោះនិយាយទៅកាន់ប្អូនស្រី, «ទៅមើលម្ដងទៀតពិតជាមិនឃើញនរណាសោះមែនឬ?»
«គ្មានទេ,» ប្អូនស្រីរបស់នាងតប, «តែម្នាក់ក៏គ្មានផង។»
គ្រាន់តែនិយាយហើយភ្លាម, សំឡេងលោកពុកមាត់ខៀវស្រែកយ៉ាងសន្ធាប់, «ប្រពន្ធ! ដល់ពេលវេលាហើយ។»
«ខ្ញុំទៅឥឡូវហើយ,» នាងនោះស្រែកតបហើយបែរមកនិយាយនឹងប្អូនស្រីវិញ, «តើឯងពិតជាមិនបានបើកទ្វារឱ្យនរណាចូលសោះមែនឬ?»
«អត់ផង,» អាណាឆ្លើយតប។ ជាថ្មីម្តងទៀតពុកមាត់ខៀវស្រែកឡើង។
«មកទីនេះភ្លាម! ឬខ្ញុំនឹងឡើងទៅហើយ! » ដោយភ័យខ្លាច, ប្រពន្ធរបស់គាត់បានចុះទៅខាងក្រោម។ពុកមាត់ខៀវកំពុងកាន់កាំបិតធំមួយហើយគាត់ចាប់សក់ប្រពន្ធរបស់…
«បងស្រីខ្ញុំអាចមើលឃើញពលទ័ពសេះទាំងពីរបានមកដល់ហើយ!» អាណាស្រែកប្រាប់ពីប្រាង្គប៉មនៅពេលនោះផងដែរ។
ពុកមាត់ខៀវធ្វើមុខអាក្រក់ដោយខឹង, «ពួកគេនឹងស្លាប់ទាំងអស់!»
ប្រពន្ធរបស់គាត់លុតជង្គង់អង្វរថា, «សូម, សូមកុំសម្លាប់ខ្ញុំ។ខ្ញុំនឹងមិនប្រាប់នរណាម្នាក់ពីអ្វីដែលខ្ញុំបានឃើញនោះទេ! ខ្ញុំនឹងមិននិយាយពាក្យមួយម៉ាត់ណាឡើយ!»
«បន្តិចទៀតនាងឯងនឹងលែងបាននិយាយអីហើយ,» ពុកមាត់ខៀវស្រែកព្រមទាំងលើកកាំបិតឡើង។
នារីកម្សត់ស្រែកថា, «អាណិតខ្ញុំផង!»
ប៉ុន្តែគាត់បានឆ្លើយតបយ៉ាងខ្លាំងថា, «ទេ! នាងឯងត្រូវតែស្លាប់!» គាត់លើកកាំបិតមកក្បែរកប្រពន្ធគាត់ស្រាប់តែបុរសវ័យក្មេងពីរនាក់បានសម្រុកចូលមកក្នុងបន្ទប់, គឺនេកនិងម៉ាស្កេត។នេកជាបងប្អូនរបស់ប្រពន្ធគាត់, ឯម៉ាស្កេតជាមិត្តភក្ដិរបស់នេក។
ដាវពួកគេតម្រង់ទៅរកលោកពុកមាត់ខៀវ។គាត់លោតកញ្រ្ជោលដោយព្យាយាមគេចចេញដោយបម្រុងឡើងជណ្តើររត់ប៉ុន្តែត្រូវបានគេចាក់និងដាច់ខ្យល់ស្លាប់ទៅ។ហើយនោះគឺជាទីបញ្ចប់នៃរឿងសោកសៅនោះ។នាងជាប្រពន្ធបានរៀបចំបុណ្យសពលោកពុកមាត់ខៀវតាមប្រពៃណីនិងបញ្ចុះសពប្រពន្ធទាំងឡាយរបស់គាត់ក្បែរផ្នូរគាត់ផងដែរ។
ក្រោយបុណ្យសពរួចរាល់, ស្ត្រីនោះបានរៀបការជាមួយម៉ាស្កេតដែលបានជួយជីវិតនាងហើយតាំងពីពេលនោះនាងឈប់មានចិត្តចង់ដឹងចង់ឃើញផ្ដេសផ្ដាសទៀត៕