ការសរសេរអក្សរលើរូបភាពនៅក្នុង Microsoft word 2019មានលក្ខណៈប្លែកតិចតួចដែរពី Microsoft word ជំនាន់មុនៗតែការ Update ថ្មីនេះវាមានចំណុចល្អៗជាច្រើនដែលអ្នកគួរតម្លើងវាមកប្រើដឹងតែមិនខកបំណងទេ។ ខាងក្រោមនេះគឺជាវិធីសាមញ្ញមួយក្នុងការសរសេរអក្សរលើរូបភាព៖
1.បើកកម្មវិធី Microsoft word 2019 ហើយចុចលើពាក្យ Insert
2.បន្ទាប់មកចុចលើ Pictures
3.ចុចយករូបភាពដែលអ្នកចង់ដាក់ ហើយចុច Insert
4.បន្ទាប់ពីនោះ ត្រូវចុចពាក្យ Insert ម្តងទៀត
5.ជំហានបន្ទាប់ត្រូវស្វែងរកអក្សរ A រាងបះជើង
6.ជ្រើសរើសយក Aណាមួយក៏បាន ហើយសរសេរពាក្យដែលអ្នកចង់នៅក្នុងនោះ
7.ចំណុចចុងក្រោយអ្នកគ្រាន់តែអូសទៅកន្លែងដែលអ្នកចង់ដាក់គឺរួចជាការស្រេច
បើមានបញ្ហាឬចង់អោយខ្ញុំបង្ហាញពីអ្វីទៀតសូមបញ្ចេញមតិនៅខាងក្រោមនេះ។
អត្ថបទ ៖ reaction