Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកមើលសត្វដែលមានរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៃយុគសម័យដំបូង

សម្រាប់សត្វដែលមានរូបរាងប្លែកៗនិងមានរូបរាងធំៗអ្នកប្រហែលជាគិតថាមានតែក្នុងខ្សែភាពយន្តប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងមានសត្វខ្លះដែលរស់នៅក្នុងបច្ចុប្បន្ននេះគឺមិនមែនមានរូបរាងដូចសព្វថ្ងៃនេះទេតែក្នុងយុគសម័យដំបូងវាបែរជាមានរូបរាងផ្សេងទៅវិញ។តើមានសត្វអ្វីខ្លះ? ចង់ដឹងមកមើលទាំងអស់គ្នា៖

១. សត្វ Platybelodons៖ប្រភេទសត្វនេះគឺមានរូបរាងស្រដៀងទៅនឹងសត្វដំរី។ វាជាថនិកសត្វដែលរស់នៅប្រហែលជា ១០ លានឆ្នាំមុន។ក្រោយពីដំរីប្រភេទនេះផុតពូជទៅទើបលេចចេញនៅដំរីដូចសព្វថ្ងៃនេះវិញ។

២. សត្វ Meganeura៖គឺជាសត្វម៉្យាងដែលមានរូបរាងស្រដៀងទៅនឹងសត្វកន្តុំរុយប៉ុន្តែវាមានរូបរាងធំជាង។ នៅពេលដែលវាត្រដាងស្លាបវាមានប្រវែងរហូតដល់ទៅ ២ ហ្វីតហើយវារស់នៅប្រហែល ៣០០ លានឆ្នាំមុននិងត្រូវបានគេចាត់ទុកថាជាសត្វល្អិតធំបំផុតក្នុងប្រវត្តិសាស្ត្រ។អ្នកវិទ្យាសាស្ត្រជឿថាមូលហេតុដែលធ្វើឲ្យវាផុតពូជដោយសារតែវាមានទំហំធំហួសហេតុពេកដែលវាត្រូវការអុកស៊ីសែនច្រើនដើម្បីដកដង្ហើមហើយនៅពេលដែលមិនអាចទ្រាំនឹងអាកាសធាតុប្រែប្រួលបានវាក៏ផុតពូជទៅ។នេះចាត់ទុកថាសំណាងហើយដែលវាផុតពូជព្រោះបើវានៅមានវិញវាប្រហែលជាហោះឆាបស៊ីក្បាលមនុស្សផងក៏មិនដឹង។

៣. សត្វ Odontochelys Semitestacea៖នេះគឺជាសត្វដែលមើលទៅមានរូបរាងស្រដៀងនឹងសត្វអណ្តើកវាមានអាយុកាលតាំងពី ២២០ លានឆ្នាំមុន។សត្វនេះវាមានសំបករឹងផ្នែកខាងពោះខុសពីសត្វអណ្តើកដែលមានស្នូករឹងនៅផ្នែកខាងលើ។

៤. ត្រីឆ្លាម Megalodon៖ត្រីនេះវាគឺជាសត្វសមុទ្រយក្សមួយដែលបរិភោគតែសត្វតូចៗប៉ុណ្ណោះវារស់នៅកាលពី ១.៥ – ៣លានឆ្នាំមុន។ វាមានទំហំប្រហែល ៧០ ហ្សីត(២០ម៉ែត្រ)។

៥. សត្វ Odobenocetops៖សត្វនេះរស់នៅប្រហែលជាកាលពី ៣.៥ លានឆ្នាំមុនដែលមើលទៅវាប្រៀបដូចជាតោសមុទ្រមួយក្បាល។ អាវុធដ៏សំខាន់របស់វាគឺចង្កូមទាំងពីររបស់វាដែលវាមានប្រវែងដល់ទៅ ៣ ម៉ែត្រប៉ុន្តែទាស់ត្រង់ថាចង្កូមរបស់វាគឺមិនសូវជារឹងមាំប៉ុន្មានឡើយ។

៦. ត្រីឆ្លាម Helicoprion៖Helicoprion គឺជាត្រីឆ្លាមកាលពី ២៥០ លានឆ្នាំមុនហើយវាមានធ្មេញមុតស្រួចដូចរណារ។ ភាពចម្លែករបស់វាគឺមានមាត់កោងចេញក្រៅហើយទៅក្រោម។ ហើយគេក៏បានរកឃើញផូស៊ីលនៃធ្មេញរបស់វាផងដែរដោយសារតែឆ្អឹងរបស់វាគឺមានសភាពផុយស្រួយហើយមានតែធ្មេញវាប៉ុណ្ណោះដែលរឹងមាំទើបបន្សល់ផូស៊ីលដល់សព្វថ្ងៃ។

៧. សត្វក្រពើ Kaprosuchus saharicus៖ក្រពើប្រភេទនេះគឺវារត់បានលឿនណាស់ហើយមានជើងវែងៗដូចដាយណូស័រទៀតដែលក្រពើនេះក្រៅពីហែលទឹកវានៅអាចរត់បានលឿន និងមានធ្មេញមុតស្រួចវាមានជីវិតរស់នៅកាលពី ១០០ ឆ្នាំមុន។នៅពេលដែលចូលដល់យុគសម័យទឹកកកវាក៏ផុតពូជទៅ។ ហើយបច្ចុប្បន្នក៏មានតែក្រពើជើងខ្លីៗដើរបានយឺតៗតែមិនលឿនដូចអាមួយនោះទេ បើសិនជាវាមានដល់សព្វថ្ងៃវិញគ្មានអ្នកណាអាចរួចផុតពីវាបានឡើយ៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9706810