Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់ក្រណាត់ នៅសង្កាត់១ ក្រុងព្រះសីហនុ មិនទាន់រលត់នៅឡើយ

ព្រះសីហនុ៖ បើតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យបានឆាប់ឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្រុម៣៥ ភូមិ៣ ទំនប់រលក ក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ពេលនេះមិនទាន់រលត់នៅឡើយនោះទេ ។

លោកជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។ ប៉ុន្តែដោយសារតែក្នុងរោងចក្រនោះ មានអំបោះ ក្រណាត់ ទើបពិបាកក្នុងការពន្លត់ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា សមត្ថកិច្ចកំពុងសហការគ្នាបាញ់ពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ ក្នុងការដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ ៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9706744