ប្រយិមិត្តប្រាកដជាស្គាល់មកហើយ តារាសម្ដែងថៃតួស្លូតកញ្ញា Nattasha Nauljam បានសម្រាលកូនប្រកបដោយសុវត្តិភាពហើយ បន្ទាប់ពពោះជាង៩ខែ ក្រោយរៀបការរួចជាមួយស្វាមីយ៉ាងមានសុភមង្គល កាលពីពេលកន្លងទៅ។
តាមការសង្កេតតាមរយៈអ៊ីនស្តាក្រាមរបស់តារាស្រីរូបនេះ នាងបានសម្រាលកូននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ កូនប្រុសរបស់ Nattasha មានឈ្មោះថាអូន Rhema ហើយមុខមាត់របស់គេគួរឲ្រស្រលាញ់មិនទៅណាឆ្ងាយពីបាម៉ាក់ឡើយ។ បើមើលទៅតាមរូបភាព ទោះបីជាការសម្រាលកូនពោរពេញដោយភាពឈឺចាប់ ប្រៀបដូចជាការឆ្លងទន្លេឬសមុទ្រមួយម្នាក់ឯង តែ Nattasha នៅតែញញឹមបានយ៉ាងស្អាតនឹងជឿជាក់។
យ៉ាងណាមិញ ពេលបានដឹងដំណឹងនឹងបានឃើញពីមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនតូច Nattasha មានអ្នកគាំទ្រនិងមិត្តភក្តិ បាននាំគ្នាចូលទៅខមមិនអបអរសាទរដល់ពួកគេផងដែរ៕ អត្ថបទដោយ៖ ត្នោត