កូរ៉េ៖ តារាចម្រៀងប្រុសរូបសង្ហា Chanyeol សមាជិកក្រុម EXO និងតារាចម្រៀងស្រីស្អាត Irene មេក្រុម Red Velvet អ្នកទាំងពីរបានក្លាយជាឯកអគ្គរដ្ឋទូតថ្មី សម្រាប់យីហោដ៏ប្រណីត «Prada»។
ជាក់ស្តែង តាមការផ្សព្វផ្សាយនៅលើទស្សនាវដ្តី «Vogue Korea» បានបញ្ចេញរូបភាពច្រើនរបស់តារាប្រុសស្រីល្បីល្បាញ K-Popទាំងពីរ ដែលមានថតបង្ហាញម៉ូតជាមួយនឹងម៉ាកកាបូបទាន់សម័យថ្មីយ៉ាងស្រស់ស្អាតស្រស់សង្ហា។
យ៉ាងណាមិញ អ្នកគាំទ្រក៏អាចប៉ាន់ស្មានដឹងរួចមកហើយថា Irene បានយល់ព្រមក្លាយជាតារាតំណាងសម្រាប់យីហោប្រេននេះ បន្ទាប់ពីនាងបានចូលរួមជាកិតិ្តយសក្នុងកម្មវិធី «Prada Dreamscape» កាលពីខែធ្នូ ឆ្នាំមុន។ ចំណែកឯ Chanyeol វិញលោក បានបង្ហាញវត្តមានចូលរួមជាកិត្តិយសដូចគ្នាក្នុងព្រឹត្តិការណ៍ «Prada’s Spring-Summer 2019» នៅឯប្រទេសសិង្ហបុរី កាលពីខែមេសាឆ្នាំមុននេះ៕ អត្ថបទដោយ៖ ត្នោត