កាលពីព្រេងនាយមានបុរសបីនាក់ជាមិត្តសម្លាញ់និងគ្នាថ្ងៃមួយពួកគាត់បានបបួលគ្នាទៅស្វែងរករៀនវិជ្ជាគុននៅពេលពួកគាត់គិតគ្នារួចហើយក៏បានបំបែកគ្នាទៅរៀបចំស្បៀងអាហាររៀងៗខ្លួន។លុះស្អែកឡើងពួកគាត់ក៏បានចេញដំណើទៅដើរអស់រយៈពេលជាច្រើនថ្ងៃពួកគាត់បានទៅដល់ភូមិមួយក៏បានជួបនិងតាចាស់ម្នាក់ពួកគាត់បានសុំឱ្យលោកតាជួយបង្ហាត់វិជ្ជាគុនដល់ខ្លួនលោកតាក៏យល់ព្រម។
លោកតាបានឱ្យបុរសទីមួយហាត់ច្បូតដែក(ដែកប៉ុនមេជើង)បុរសទីពីរហាត់លើកកូនជ្រូកនិងទីបីហាត់បុកអង្ករនិងម្រាមដៃ(អង្ករសំរូប)ពួកគាត់បានហាត់អស់រយៈពេលជាច្រើនឆ្នាំបុរសទីមួយបានច្បូតដែកនោះរហូតនៅសល់ប៉ុនមេដៃចំណែកបុរសទីពីរបានលើកជ្រូកនោះតាំងពីវានៅតូចរហូតដល់ធំទម្ងន់រាប់រយគីឡូនៅតែលើករួចនិងបុរសទីបីបានបុកអង្ករសំរូបឡើងហ្មត់អាចយកមកដាំបាយហូបបាន លោកតាឃើញបែបនេះក៏ប្រាប់ទៅបុរសទាំងបីនាក់នោះថាចៅទាំងបីបានហាត់ចប់អស់ហើយតាគ្មានអ្វីបង្ហាត់ចៅទៀតទេបុរសទាំងបីនាក់នោះក៏បានលាលោកតាមកផ្ទះវិញ។
នៅពេលទៅដល់ព្រៃមួយពួកគាត់បានជួបនិងចោរម្នាក់ចោរនោះបានហក់មកកាប់បុរសច្បូតដែកតែកាប់មិនត្រូវបុរសច្បូតដែកនោះចាប់ដៃចោរបានក៏ច្បូតមួយទំហឹងធ្វើឱ្យដៃចោររបកស្បែកដៃអស់រលីញ បុរសលើកជ្រូកក៏បានចាប់បោះចោរនោះហោះចម្ងាយដប់ម្ភៃម៉ែតចោរនោះមិនអស់ចិត្តក៏បានហក់ទៅរកបុរសបុកអង្ករម្តងបុរសនោះបានយកដៃទៅបុកចំកណ្តាលដើមទ្រូងចោរធ្វើឱ្យធ្លុះពីម្ខាងទៅម្ខាងចោរនោះក៏ស្លាប់បាត់ទៅ៕
និពន្ធនិងរៀបរៀងដោយ : វុធ ប៊ុនណា