Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចលនាសាមញ្ញៗទាំង ១០ ដើម្បីទទួលបានចង្កេះតូចនិងក្បាលពោះរាបស្មើ

ក្បាលពោះនិងចង្កេះគឺជាកន្លែងដែលទាក់ទាញបំផុតសម្រាប់នារី។ ចង្កេះដ៏សិចស៊ីគឺជាចង្កេះដែលរាបស្មើរនិងគ្មានសាច់យារធ្លាក់ឬសាច់ខ្លាញ់ឡើយ។ហើយក្បាច់ហាត់ប្រាណខាងក្រោមនេះត្រូវបានជ្រើសរើសជាពិសេសដើម្បីបំពេញគោលដៅនេះ។

១. ក្បាច់លើកជើង៖ដេកផ្ងារ លើកដៃនិងជើងឡើងត្រង់ទៅលើរួចព្យាយាមធ្វើឲ្យដៃប៉ះនឹងកជើង។ ធ្វើបែបនេះ ១០-១៥ដង។

២. ក្បាច់ដេកបង្វិលខ្លួន៖ដេកហើយបញ្ឈរជង្គង់ឡើង បង្ហើបខ្នងបន្តិច ដៃលាទៅត្រង់រួចធ្វើចលនាបោះទៅឆ្វេងទៅស្តាំ។ ធ្វើបែបនេះ ១០-១៥ ដង។

៣. ចលនាពត់ខ្លួនជាមួយបាល់៖ផ្អែកខ្លួនទៅចំហៀងលើបាល់ ដៃដាក់លើក្បាលខាងក្រោយរួចហើយពត់ខ្លួនទៅលើទៅក្រោម។ ធ្វើបែបនេះ ១០-១៥ដង។

៤. ចលនាផ្តេកខ្លួនជាមួយបាល់៖ដៃដាក់លើក្បាលខាងក្រោយ អង្គុយលើបាល់រួចធ្វើចលនាផ្តេកខ្លួនលើបាល់ចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដង។

៥. ក្បាច់ពត់ជើង៖ផ្កាប់ខ្លួនដោយប្រើដៃនិងចុងជើងទ្រទម្ងន់ខ្លួនរួចហើយធ្វើចលនាដោយលើកជើងម្ខាងចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដងហើយដូរទៅជើងម្ខាងធ្វើដូចគ្នា។

៦. ក្បាច់ជើងកន្ត្រៃ៖ដេកផ្ងារដៃនិងខ្នងឲ្យត្រង់រួចធ្វើចលនាលើកជើងទាំងពីរចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដង។

៧. ក្បាច់លើកខ្លួនបញ្ច្រាស៖ដេកផ្ងារលើឥដ្ឋ ដៃដាក់ឲ្យត្រង់រួចហើយធ្វើចលនាលើកជើងឡើងរួចពត់ឡើងទាំងចង្កេះនិងខ្នងថែមទៀត។ ធ្វើបែបនេះ ១០-១៥ដង។

៨. ក្បាច់ពត់ខ្លួនចំហៀង៖ឈរឲ្យត្រង់ខ្លួន លើកដៃម្ខាងត្រង់ឡើងទៅលើរួចពត់ទៅចំហៀង។ ធ្វើបែបនេះ ១០-១៥ដងហើយដូរទៅម្ខាងទៀតធ្វើដូចគ្នា។

៩. ក្បាច់លាតសន្ធឹងពោះ៖ដេកផ្ងារ រួចហើយងើបខ្លួនឡើងពាក់កណ្តាល។ ធ្វើបែបនេះដោយនៅឲ្យស្ងៀមឲ្យបាន ១៥វិនាទីហើយធ្វើឲ្យបាន ៥ ដង។

១០. ក្បាច់រមួលខ្លួន៖អង្គុយដោយបញ្ឈរជង្គង់ម្ខាងឡើងពេលពត់ខ្លួនមកម្ខាងម្តងៗ ត្រូវទុករយៈពេល ១០ វិនាទីរួចចាំដូរទៅម្ខាងទៀត។ ធ្វើបែបនេះម្ខាង ៥ ដង៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9706449