Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំង​៤​នាក់​ម្តាយ ឪពុក និង​កូន ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​របួសធ្ងន់

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១៦ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន និង​ម៉ូតូ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ខាងលិច​ផ្លូវ​ចូល​ប្រាសាទបាគង ស្ថិត​ក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ធ្វើ​ឱ្យ​មាន​របួសធ្ងន់​ស្រាល​ទាំង​៤​នាក់​ម្តាយ ឳ​ពុក និង​កូន ។

តាម​សាក្សី​ដែល​បានឃើញ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AK១៤០០ ដែល​បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ មក​ពី​ទិស​ដៅ​ខាងកើត​ទៅ​ទិស​ខាងលិច ហើយ​បាន​រ៉េ​ចង្កូត​ចូល​ទៅ​គន្លង​ផ្លូវ​ម៉ូតូ​ផ្នែក​ខាងស្តាំ​ទៅ​ប៉ះ​ម៉ូតូ​ពាក់​ផ្លា​ក​លេខ​ឧត្តរមានជ័យ 1D5847 បាន​ដួល​ខ្ទេ​ត​ចម្ងាយ​៥ ម៉ែត្រ​ទៅ​ម្ខាង​ផ្លូវ​មាន​ឌុ​ប​គ្នា​៤​នាក់ ដែល​ឱ​ពុក​ជា​អ្នក​បើក​ម៉ូតូ រួម​នឹង​ប្រពន្ធ​កូន​២​នាក់ បាន​ធ្វើ​ឱ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​បួន​នាក់​តែ​ម្តង ។

ក្នុង​សកម្មភាព​នោះ​ដែរ អ្នកបើកបរ​រថយន្ត​បង្ក​ដែល​មាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ស្រី​ប្រុស​ចំនួន​០៥​នាក់ ក៏​មាន​បញ្ចេញ​នូវ​អ​កប្ប​កិរិយា​មិន​សមរម្យ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង ជន​រង​គ្រោះ ដោយ​មិន​ទទួល​ពី​កំហុស​របស់​ខ្លួន​ដែល​បាន​បើកបរ​រំលោភ​ទៅ​លើ​គន្លង​ផ្លូវ​ម៉ូតូ ផ្នែក​ខាងស្តាំ​ដៃ​ខ្លួន​ឡើយ ។

ចំពោះ​ជន​រង​គ្រោះជា​ប្រពន្ធ និង​កូន​ត្រូវ​បាន​បងប្អូន​អ្នកដំណើរ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​មាន​សភាព​ធ្ងន់ធ្ងរ រីឯ​ប្តី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ឯកជន​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក បាន​ចុះ​មក​ធ្វើការ​ពិនិត្យ វាស់វែង ធ្វើ​កំណត់ហេតុ ព្រមទាំង​បាន​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9706419