គ្រប់ទំនិញនិងអ្នកឆ្លងដែន ពីទឹកដីថៃចូលមកកម្ពុជា តាមច្រកទា្វរអន្តរជាតិ នៃខេត្តកោះកុង ត្រូវទទួលការត្រួតពិនិត្យសុខភាព ពីមន្ត្រីសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិចាំយាម ដើម្បីធ្វើការទប់ស្កាត់ទៅលើករណីឆ្លងជំងឺកូវីដ១៩ ពីប្រទេសជិតខាង។
ជាមួយគ្នានេះ ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានបន្តការត្រួតពិនិត្យកំដៅ និងបាញ់ថ្នាំសម្លាប់មេរោគ ទៅអ្នកដំណើរឆ្លងដែន។
ជុំវិញរឿងនេះ កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២០នេះ អ្នកបើកបរដឹកទំនិញឆ្លងដែនចេញ-ចូល តាមច្រកព្រំដែនអន្តរជាតិចាំយាម ក៏ត្រូវបានទទួលការត្រួតពិនិត្យ និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅលើរថយន្តផងដែរ៕ ដោយ៖ ឃួន លក្ខិណា