Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹកមិញ ​សព​ខាងស្រីបាន​អណ្តែតឡើង​​​​​ហើយ​ !

ខេត្តកោះកុង ៖ សេចក្តី​រាយ​ការ​ណ៍បឋម​បន្តឱ្យ​ដឹង​ថា ​យុវនារី​ម្នាក់​ដែល​​លង់ទឹក​នៅ​កោះ​ស្តេច គឺ​បាន​រក​ឃើញសាកសព​ហើយ កាលពី​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​១៩ ​កញ្ញា នេះ ​ អណ្តែត​​ត្រង់​ចំណុច​ឆ្នេរ​កៀន​ប្រង់ ​ស្ថិតក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។ ក្នុងពេលនោះ គឺ​មាន​​កម្លាំង​សមត្ត​កិច្ច សហការ​ពី​ថ្នាក់​មូលដ្ឋានដល់​ខេត្តផងដែរ។ ​សប្បាយ​ក្លាយជា​ទុក្ខ​! ​២​នាក់​ចុះ​លេង​ទឹកសមុទ្រ ប្រុស​រក​ឃើញ ស្រី​បាត់​​ខ្លួន។

សូម​រម្លឹក​ថា កាលពី​ម៉ោង​៦ នឹង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ​កញ្ញា ​ មាន​ករណី​យុវជន​ប្រុស​-​ស្រី​២នាក់បានរង​គ្រោះថ្នាក់​ដល់​ជីវិត ដោយ​មូលហេតុ​ចុះ​លេង​ទឹកសមុទ្រ​នៅ​ចំណុច ឆ្នេរ​ពយ​ស្ងា​វ ស្ថិត​ក្នុងភូមិ​ព្រែក ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ដា ស្រី​ឡែ​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស នឹង​ម្នាក់​ឈ្មោះ ដា វី​រៈ​ថេ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស ។ ភ្លាម​នោះ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​រក​ឃើញ​យុវជន​ម្នាក់ នឹង​លើក​ស្រង់​ឡើងគោក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ចំណែក​យុវនារី​ម្នាក់​បាន​បាត់​ខ្លួន តែ​ទោះជា​យ៉ាងណា​សមត្ត​កិច្ច​កំពុង​បន្ត​រុករក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9706340