Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Q & A ដើម្បីបន្តភាពរីកចំរើនរបស់ខ្លួនឯង

ហេតុអីត្រូវខ្វល់ពីឥរិយាបទ និងគំនិតរបស់អ្នកដទៃយ៉ាងណាចំពោះអ្នក? អ្នកមិនបានរស់នៅដោយសារអ្នកណានោះទេ។ ជីវិតជារបស់អ្នក ធ្វើអោយជីវិតខ្លួនឯងប្រសើរឡើងដោយបែបណា ជាកាតាព្វកិច្ចរបស់អ្នកចំពោះខ្លួនឯងទេតើ?

Q: ខ្ញុំមិនបានទៅបៀតបានអ្នកណាទេ ហេតុអីគេសន្សំរឿងនឹងខ្ញុំម្ល៉េះ? 

A: ព្រោះអ្នកកំពុងកាន់កាប់កន្លែងមួយ ដែល hater បានត្រឹមតែមើល ហើយលួចច្រណែន តែមិនអាចទទួលបានតាមប្រាថ្នារបស់ពួកគេ។

Q: ខ្ញុំសុំតែសុខទេ មិនចង់បៀតបៀនអ្នកណាឡើយ!

A: ដូច្នេះអ្នកសួរខ្លួនឯងសិនមើល៎៎! អ្នកចង់ប្រើសមត្ថភាពពិតរបស់ខ្លួនឯង ទៅបន្តរស់នៅកន្លែងដែលល្អបែបនេះ? ឬចង់កប់សមត្ថភាព ហើយរស់នៅក្នុងរ៉ូងក្តាមដូចពីមុន? 

Q: តែធ្វើម៉េច ទើបមិនអោយគេស្អប់? 

A: អ្នកឯងរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ ឬរស់នៅដើម្បីធ្វើអោយជីវិតខ្លួនឯងកាន់តែប្រសើរ? 

Q: ខ្ញុំហត់នឹងការប្រកួតប្រជែង និងរឿងមិនត្រឹមត្រូវដែលគេធ្វើមកលើខ្ញុំ ព្រោះខ្ញុំចង់បានសុខ

A: ចង់ក្លាយជាមនុស្សម្នាក់ដែលជោគជ័យ ត្រូវតែជួបព្យុះភ្លៀង និងឧបសគ្គរាប់មិនអស់បែបនេះហើយ…។

ដឹងអត់! អ្នកកើតមក មិនមែនដើម្បីភាពជោគជ័យរបស់នរណាម្នាក់នោះទេ។ មនុស្សម្នាក់ៗត្រូវប្រឹងដើម្បីពង្រីកសក្តានុពលនៃផែនការជីវិតរបស់ខ្លួនឯង មិនមែនដោយការលួច ឬបៀតបៀនទារផលប្រយោជន៍ពីអ្នកណា។ ហើយបើទោះបីជាអ្នកជោគជ័យតាមវិធីណាក៏ដោយ គ្រាន់តែចាំថា… ត្រូវឈ្លាសវៃដោយសេចក្តីល្អ ហើយថ្លាថ្លៃដូចទឹកជ្រោះដែលអ្នកផងបានត្រឹមតែឆ្លុះ តែមិនអាចយកអ្វីមកអារកាត់បាន៕

from: https://tnaot.com/km/m/detail/article/9524856