ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរ៉ាំរ៉ៃមួយប្រភេទដែលពិបាកនឹងព្យាបាល។ជំងឺនេះកើតឡើងដោយសារតែអ៊័រម៉ូនអាំងស៊ុយលីនបញ្ចេញមិនគ្រប់គ្រាន់ ឬជាជំងឺដោយកម្សោយភាពស៊ាំរបស់រាងកាយ ។ ម៉្យាងទៀតវាអាចកើតឡើងចំពោះមនុស្សវ័យចំណាស់ដែលមានអាយុចន្លោះចាប់ពី៤០ឆ្នាំឡើងទៅ។ ថ្ងៃនេះយើងសូមណែនាំឱសថធម្មជាតិ២ប្រភេទដែលអាចបញ្ចុះជាតិស្ករបានយ៉ាងមានប្រសិទ្ធភាពៈ
១ៈ ផ្លែម្រះ
ផ្លែម្រះគឺជាប្រភេទផ្លែរុក្ខជាតិម្យ៉ាងដែលមានរសជាតិល្វីង។ ការយកផ្លែម្រះសម្រាប់បញ្ចុះជាតិស្ករគឺត្រូវបានគេប្រើប្រាស់តាំងពីបុរាណ។ ងាយៗដោយយើងគ្រាន់តែយកផ្លែម្រះធម្មជាតិ លាងសម្អាតឲ្យស្អាតឆ្កឹះគ្រាប់ចេញ រួចចិតស្ដើងៗហាលថ្ងៃឲ្យស្ងួតនោះវានឹងក្លាយទៅជាតែម្រះរួចជាស្រេច។ យកតែម្រះ១ស្លាបព្រាកាហ្វេ ឆុងជាមួយទឹកក្តៅ។ បរិភោគមួយថ្ងៃ២ដង ពេលព្រឹកបន្ទាប់ពីញាំអាហារពេលព្រឹករួចនិងពេលយប់មុនចូលគេង។ រយៈពេលត្រឹមតែ១ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។
២.ត្រួយស្វាយ
ត្រួយស្វាយបានផ្តល់អត្ថប្រយោជន៍យ៉ាងអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែម។ត្រួយស្វាយ មានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រយុទ្ធប្រឆាំងទប់ស្កាត់អាការៈនៃជំងឺទឹកនោមផ្អែម។
ត្រួយស្វាយក្លាយជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមកម្រិតដំបូង។ ការអនុវត្តយើងគ្រាន់តែយកត្រួយស្វាយប្រមាណ៥ទៅ១០សន្លឹកដាក់ដាំក្នុងទឹករហូតដល់ពុះរួចទុកចោលមួយយប់ ស្រង់កាកចេញសឹមបរិភោគទឹកវាតែប៉ុណ្ណោះ។បរិភោគមុនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ រយៈពេលត្រឹមតែ១-២ខែនឹងឃើញលទ្ធផលយ៉ាងភ្ញាក់ផ្អើល។
ចំណាំ៖ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងអនុវត្តតាមបែបធម្មជាតិទាំង២នេះ
សម្រួលអត្ថបទ៖ កុល្លិកា