Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកទោសដែលលួចរត់ចេញពីពន្ធនាគារកាលពីថ្ងៃមុន ត្រូវមន្ត្រីប៉ូលិសចាប់បានវិញហើយ

អ្នកទោសដែលរត់គេចខ្លួនចេញពីពន្ធនាគារនៅខេត្ត Phetchabun ក្នុងឯកសណ្ឋានជាឆ្មាំគុកកាលពីថ្ងៃមុន​ ត្រូវបានមន្ត្រីប៉ូលិសចាប់ខ្លួនបានមកវិញហើយ។

ប៉ូលិស​បានរកឃើញជនល្មើសនៅក្នុងផ្ទះ​ដែលគេបោះបង់ចោល​មួយនៅក្នុងស្រុក​ Muang នៃខេត្ត Phetchabun ។ ជនល្មើសឈ្មោះ Wutthichai Detchasithanwat អាយុ ៣៥ ឆ្នាំ​បានជាប់ពន្ធនាគារពីបទចោរកម្មចំនួន ៦ ករណី ហើយត្រូវប៉ូលិសចាប់ខ្លួនដាក់ពន្ធនាគារ។ ជនល្មើសWutthichai បានប្រាប់ប៉ូលិសថា រូបគេសម្រេចចិត្តរត់គេចខ្លួនពីពន្ធនាគារដោយសារតែ​រូបគេត្រូវជាប់ពន្ធនាគារក្នុងរយៈពេលយូរពេក។ ​

តាមប្រភពបានឱ្យដឹងថា ក្រោយពេលជនល្មើសរត់ចេញពីពន្ធនាគារ ស្រាប់តែមានគេប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យជិះម៉ូតូចេញពី​ពន្ធនាគារ។ ​តាមប្រភពដដែលបានឱ្យដឹងថា ជនល្មើសបានធ្វើដំណើរទៅផ្ទះរបស់ខ្លួន​ ហើយក្រោយមកទៀតរូបគេបានទុកម៉ូតូចោលហើយរត់គេចទៅកន្លែងមួយផ្សេងទៀត៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9706035