Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យ៥នាក់ដកហូតបានថ្នាំញៀនមួយចំនួននិងអាវុធខ្លីមួយដើម

កំពង់ស្ពឺ៖កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០:៥០នាទីនៅចំណុចភូមិស្វាយទាប ឃុំអង្គពពេលស្រុកគងពិសី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់ ស្រី ១នាក់ ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនខាងលើមានឈ្មោះ១-ឈ្មោះ សំណាង ឈីត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។២-ឈ្មោះ នួន គា ហៅ ពុធ ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំ ស្រុក ខេត្តកណ្ដាល។

៣-ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។

៤-ឈ្មោះ យិន យ៉ារ៉ូ ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ។

៥-ឈ្មោះ សុន ធារ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចនគរបាលស្រុកគងពិសីបានដកហូតបាននៅម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន ១ ម៉ូតូ ២ ទូរស័ព្ទដៃ ៤ អាវុធខ្លី ម៉ាក K59 ១ដើម បង់ ១ មានគ្រាប់ ៦គ្រាប់,ដាវ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9705944