ឈីប A14 របស់ Apple នាពេលបច្ចុប្បន្ននេះពិតជាមានការផ្លាស់ប្ដូរខ្លាំងមែនទែន បើប្រៀបជាមួយ CPU A13 វាបានវិវត្ដខ្លួនចាប់ពីទំហំ 7nm ទៅជា 5nm ។
ឈីបនេះបានដាក់ប្រើប្រាស់លើទូរសព្ទ iPhone 12 ហើយក្រៅពីនេះវាក៏ធ្លាប់បានត្រូវប្រកាស់ក្នុងកម្មវិធី Apple Silicon ថានឹងដាក់ប្រើប្រាស់លើ Mac រួចមកហើយ ។ ចំពោះការរចនា Apple Silicon គឺធ្វើសម្រាប់ A14 នេះតែម្ដង ដែលវាមានផងប៉ះពាល់ខ្លាំងផងដែលនោះ។
ការផលិតផលដោយប្រើទំហំតូចដល់ទៅ 5nm ដោយបន្ទះឈីបលំដាប់កំពូល A14 នឹងត្រូវបង្កើតឡើងផ្អែកទៅតាមស្ថាបត្យកម្មទំហំ 5nm ដំបូងគេបង្អស់ ហើយលំដាប់កំពូលឈីប A14 នេះមាន Cores សរុបចំនួន 6 គ្រាប់ទៀតផង ប្រសិនយើងប្រៀងធៀបជាមួយឈីប A12 វិញ វាគឺលឿនជាងដល់ទៅ 40% ឯណោះ។
ចំណែក GPU របស់ឈីប A14 ក៏ត្រូវបានរចនាបង្កើតថ្មី ដែលធ្វើអោយវាស៊ីថ្មកាន់តែតិច កំលាំងកាន់តែខ្លាំងជាដល់ទៅ 30% ហើយ GPU ថ្មីនេះមាន Cores សរុបចំនួន 4 គ្រាប់ ។
មិនតែប៉ុណ្ណោះ ការសិក្សារបស់ម៉ាស៊ីន AI កាន់តែលឿនជាមុនដល់ទៅ ២ ដង ឯបច្ចេកទេសឧបករណ៍បន្ថែមល្បឿនសិក្សារជំនាន់ទី ២ របស់ម៉ាស៊ីនក៏កាន់តែលឿនជាមុន ដែលលើកនេះបានធ្វើអោយល្បឿនគណនារបស់ iPad លឿនជាង Air ដល់ទៅ ១០ ដងឯណោះ។
ឈីបថ្មីនេះធ្វើឲ្យយើងទទួលបានសុវត្ថិភាពខ្លាំងជាងមុន វាត្រូវបានបំពាក់បច្ចេកវិទ្យាស្គេនរូបភាពសេវាថ្មី ហើយអាចផ្ដល់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ជាងមុន ឯវាក៏មានសុវត្ថិភាពជាមុន ហើយ Touch ID ក៏លឿនជាងមុន ។