Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាស្រីទាំង៣ដួងនេះ ស្អាតម្លឹងហើយនៅឡើយមិនទាន់មានអ្នកថែបេះដូងទៀត

មិនប្រាកដថាស្អាតមានអ្នកថែរបេះដួងល្អនោះទេ តារាសម្តែងស្រីថៃ៣រូបនេះកំពុងតែត្អូញត្អែរឿងគ្មានអ្នកថែរបេះដូង ជឿថាមិនខ្វះអ្នកដែលចាប់អារម្មណ៏លើរូបពួកគេតែសំខាន់ពួកគេចង់បានអ្នកអាចថែរក្សាបេះដូងរបស់ពួកគេដោយស្មោះនឹងចេញពីចិត្ត។

១. កញ្ញា Baifern Pimchanok

មែនហើយ Baifern បានចូលរួមសម្ដែងក្នុងកម្មវិធី «The Driver» កាលពីខែសីហាកន្លងទៅ។ ក្រៅពីរឿងការងារ​នាងបានបញ្ជាក់ឲ្យគេ​ដឹង​សា​រ​ជាថ្មីថា ខ្លួនកំពុងមមាញឹកនឹងការងារណាស់ មិនទាន់មានពេលគិតពីរឿងស្នេហានោះទេ។

២. កញ្ញា Diana Flipo

ដូចដែលបានដឹងស្រាប់ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៅក្នុងពិធីសម្ភោធរឿងភាគថ្មីរបស់ខ្លួន Diana សារភាពថានាងនៅលីវដដែល មិ​ន​ទាន់មានអ្នកពិសេសទេ។ តារាស្រីរូបនេះ បន្ថែមថាចំពោះរឿងនេះ មិនមែនតែមហាជន និងអ្នកកាសែតទេដែលចង់ដឹង តែ​សូ​ម្បី​ម្តាយ​របស់នាង ក៏បានសួរពីរឿងនេះដែរ។

៣. កញ្ញា Chippy Sirin

ជាក់ស្តែង បន្ទាប់ពីបែកបាក់ជាមួយសង្សារចាស់ ជាអ្នកប្រដាល់លោក Antoine Pinto កញ្ញា Chippy មិនមានសង្សារថ្មីមកជំនួសឡើយ។ រ​ហូ​​ត​​មកដល់ពេលនេះ នាងទើបតែផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដោយបញ្ជាក់ថានាងនៅលីវ មិនទាន់​មាន​នរ​ណា​​ជា​អ្នកពិសេសទេ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9705882