ក្លិបបាល់ទាត់ Inter បាននាំយកខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីអាយុក្រោម ២១ ឆ្នាំ ឈ្មោះ Andrea Pinamonti ពីក្លិប Genoa ជាផ្លូវការ។
កាលពីរដូវកាលមុន ក្លិប Genoa បានខ្ចជើងខ្សែប្រយុទ្ធខាងលើ ហើយក្រោយមកក៏ទិញផ្តាច់កុងត្រាតែម្តង ក្នុងតម្លៃប្រមាណ ១៩ លានអឺរ៉ូ ប៉ុន្តែ ១៧ ថ្ងៃបន្ទាប់ Inter បានប្រើជម្រើសទិញត្រឡប់មកវិញក្នុងតម្លៃ ២០ លានអឺរ៉ូ។ Inter នឹងចុះកុងត្រាជាមួយខ្សែប្រយុទ្ធរូបនេះ រហូតដល់ឆ្នាំ២០២៤។
គួរឱ្យដឹងដែរថា Pinamonti គឺជាកីឡាករទីពីរហើយ ដែលបានចាកចេញពីក្លិប Genoa បន្ទាប់ពី Andrea Favilli ទើបតែចុះហត្ថលេខាផ្លាស់ទៅក្លិប Verona៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia