Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទះសំណាក់​«មហា​រុងរឿង»​ចោរ​ចូល​ធ្វើស៊ីពីភ្ញៀវម៉ាអែម !

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ម៉ោង​២១ ដល់​ម៉ោង​២៣​​ថ្ងៃ​ទី​១៨ ​កញ្ញា ​ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុង​រឿង ស្ថិត​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​ចោរ​បន្លំ​លួច​យក​រថយន្ត​មួយ​គ្រឿង ម៉ាក​Rivo ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4443 ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ រិ​ន រ៉ា​វី ភេទ​ប្រុស អាយុ៣១ឆ្នាំ​ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយមាន​ជ័យ បានដោយសុវត្ថិភាពក្នុងរូបភាព​ធ្វើជា​ម្ចាស់ផ្ទះសំណាក់ ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា មុន​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់​មហា​រុងរឿងនេះ ។ លុះដល់​វេលា​ម៉ោង​ខាងលើ មាន​ជនសង្ស័យ​ម្នាក់​ បាន​បន្លំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សំណាក់ ហើយ​បាន​ទៅ​គោះ​ទ្វារ​សុំ​សោ​រថយន្ត​ពី​ម្ចាស់ថា​យក​ទៅ​រៀបចំ​រថ​យន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់ ។

ដោយ​មានការ​ជឿ​ទុកចិត្ត​លើ​ផ្ទះសំណាក់ ម្ចាស់​រថយន្ត​ក៏​ប្រគល់​សោរ​ឲ្យ​ទៅ​ជន​សង្ស័យ​​ម្នាក់​នោះ ស្រាប់តែ​ដូច​ឲ្យ​(​ចោរ​)​បន្លំ​ជិះ​រថយន្ត​នោះ​ចេញ​ទៅ​បាត់ ដោយ​អ្នក​ណា​ទទួលខុសត្រូវឡើយ ? ឱ​ផ្ទះសំណាក់​មហា​រុងរឿង ។

​រហូតមកទល់​​ម៉ោង​រំលង​អ​ធ្រា​ត្រ​ ទើប​ម្ចាស់​រថយន្ត​ឆោឡោ​និងបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាមដាន​មុខសញ្ញា នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន ជន​ក្លែងបន្លំ​ជា​ចោរលួច​រថយន្ត​ក្នុងផ្ទះ​សំណាក់​នោះ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9705833