Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងហេីយពិតជាតក់ស្លុត សំណើរទាំង 6 របស់អតីតមិត្តស្រី Mike ទាមទារប្រសិនបើលោកចង់ធ្វើជាឪពុកស្របច្បាប់

អតីតតារាបង្ហាញម៉ូត កូនកាត់អុីតាលី-ថៃ ឈ្មោះ Sarah ដែលត្រូវបានមហាជនជាច្រើន បានស្គាល់ថា ជាអតីតសង្សារចាស់របស់ Mike Angelo ហើយនាងក៏ជា ម្តាយរបស់ Maxwell។ ក្រោយពីបែកគ្នាជាមួយ Mike មិនទាន់បានប៉ុន្មានផង ស្រាប់តែមហាជនលេចឮដំណឹងថា Sarah កំពុងពពោះកូនក្នុងផ្ទៃមួយទៀតជាមួយមិត្តប្រុសថ្មីរបស់នាង។ ចំណែកឯ Mike ក៏បានឡើងប្ដឹងតុលាការនិងទាមទារសិទ្ធក្នុងការមើលកូន ក្នងនាមជាឪពុកមួយរូបតែ Sarah បានផ្ដល់សំណើរចំនួន 6 ដែលធ្វើឲ្យ Mike ពិបាកក្នុងការតស៊ូដើម្បីក្លាយជាឪពុកស្របច្បាប់របស់ Maxwell។

1. អោយ Mikeចំណាយថ្លៃរៀននៅសាលាអន្តរជាតិរបស់ Maxwellនិងចំណែកដែលសារ៉ាធ្លាប់ចេញកន្លងមកនិងផ្តល់ប្រាក់អោយកូនរៀនរហូតចប់ថ្នាក់បណ្ឌិត

2. ចំណាយប្រាក់ខែអោយម៉ែដោះនិងសូហ្វ័រទ្បានរបស់ Maxwell រហូតដល់កូនមានលទ្ធភាពជួយខ្លួនឯងបាន

3. បន្ថែមប្រាក់ខែពី 30000បាតទៅ 50000បាតដល់ Maxwell រហូតកូនអាចរកសុីចិញ្ចឹមខ្លួនឯងបាន

4. សុំអោយទិញផ្ទះរឺខុនដូក្នុងទីក្រុងបាងកកអោយកូនរស់នៅ

5. ហាមនាំកូនទៅរកចំណូលដេីម្បីផលប្រយោជន៍ខ្លួនឯង

6. ប្រសិនបើ Mike នាំកូនប្រុសទៅធ្វើការរកចំណូលជាមួយ អតីតមិត្តស្រីគាត់មិនអោយជួបមុខកូននោះទេ

Mike បានចាប់ផ្ដើមព្យាយាមធ្វើតាមសំណើរទាំង 6 ដែលអតីតមិត្តស្រីរបស់ខ្លួនស្នើរសុំរហូតដល់ថ្នាក់ Mike មិនហ៊ានចំណាយលុយដើម្បីទៅញ៉ាំអាហារនៅខាងក្រៅនោះទេ ដោយក្នុងមួយខែ Mike ត្រូវការចំណាយប្រមាណ 10,0000 បាតក្នុងមួយខែ និងប្រមាណ 1,7 លានបាតក្នុងមួយឆ្នាំក្នុងការចិញ្ជឹម Maxwell តែទោះបីជាMike ខំធ្វើតាមយ៉ាងណាលោកនៅតែមិនអាចជួបមុខកូនប្រុសជាទីស្រលាញ់បាននោះឡើយ៕

from: https://tnaot.com/km/m/detail/article/9705757