Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Watford បានខ្ចីជើងកីឡាករ James ពីក្លិប Man Utd

ក្លិបបាល់ទាត់ Watford បានខ្ចីជើងកីឡាករ James Garner ពីក្លិប Manchester United ក្នុងកិច្ចសន្យារយៈពេលមួយរដូវកាល។

ក្លិប Watford សម្រេចនាំយកកីឡាករ James មកជួយពង្រឹងក្រុមបន្ថែម ក្នុងការប្រកួតប្រជែង League នៅរដូវកាលនេះ ដែលកំពុងប្រឈមនឹងក្រុមខ្លាំងៗជាច្រើន ដើម្បីមានឱកាសឡើងមកលេងនៅក្របខ័ណ្ឌ English Premier League វិញ។ ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះ ក្លិប Watford ក៏អាចមានសិទ្ធសុំចុះហត្ថលេខាទិញយកកីឡាករ James ផ្តាច់កុងត្រាពីក្លិប Manchester បានផងដែរ។

កីឡាករខាងលើមានជំនាញលេងជាខ្សែបម្រើ រូបគេអាចទាត់បាល់បញ្ចូលទីបាន ១៥ គ្រាប់ ក្នុងអំឡុងពេលលេងឱ្យក្លិប Manchester ឈុតយុវជន ហើយក៏ធ្លាប់ជាប់ឈ្មោះលេងនៅឈុតធំរបស់ក្លិបបាន ៧ ប្រកួតផងដែរ កាលពីរដូវកាលមុន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9705745