
កីឡាករ Neymar និង Thiago Silva រួមទាំងកីឡាករ ២៣ នាក់ផ្សេងទៀតបានជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល វគ្គជម្រុះ World Cup ទល់នឹងបូលីវី និងប៉េរូ ដែលជាការជ្រើសរើសដោយលោក Tite ត្រូវជាគ្រូបង្វឹកកាលពីថ្ងៃសុក្រ។
ការប្រកួតជម្រុះ World Cup ទៅលេងនៅប្រទេសកាតាឆ្នាំ២០២២ បានចាប់ផ្តើមតាំងពីខែមីនាមកម្ល៉េះ ប៉ុន្តែដោយសារការរាតត្បាតជាសកលនៃមេរោគកូវីដ-១៩ នេះធ្វើឱ្យការប្រកួតទាំងអស់ត្រូវពន្យារពេលរហូតដល់ខែតុលា។
គួរឱ្យដែរថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវជួបប្រកួតជាមួយបូលីវី នៅថ្ងៃទី០៩ ខែតុលា ហើយ ៤ ថ្ងៃបន្ទាប់នឹងត្រូវជួបប៉េរូ ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore