Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi និងកីឡាករដទៃទៀតបានជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន

កីឡាករ Lionel Messi មានឈ្មោះក្នុងចំណោមកីឡាករទាំង ៣០ នាក់ដំបូងរបស់ប្រទេសអាហ្សង់ទីន ដែលត្រូវបានកោះហៅមកជួយក្រុមជម្រើសជាតិ ក្នុងវគ្គជម្រុះ World Cup នៅខែក្រោយទល់នឹងអេក្វាឌ័រ និងបូលីវី។

ការប្រកួតជម្រុះ World Cup ទៅលេងនៅប្រទេសកាតាឆ្នាំ២០២២ បានចាប់ផ្តើមតាំងពីខែមីនាមកម្ល៉េះ ប៉ុន្តែដោយសារការរាតត្បាតជាសកលនៃមេរោគកូវីដ-១៩ នេះធ្វើឱ្យការប្រកួតទាំងអស់ត្រូវពន្យារពេលរហូតដល់ខែតុលា។

កីឡាករទាំង ៣០ នាក់របស់ជម្រើសជាតិអាហ្សង់ទីនមានដូចជា៖

អ្នកចាំទី: Agustin Marchesin, Emiliano Martinez និង Juan Musso

ខ្សែការពារ: Leonardo Balerdi, Marcos Acuna, Leonardo Balerdi, Juan Foyth, Walter Kannemann, Facundo Medina, Nicolas Otamendi, Nehuen Perez និង German Pezzella

ខ្សែបម្រើ: Renzo Saravia, Nicolas Tagliafico, Joaquin Correa, Rodrigo De Paul, Nicolas Dominguez, Alejandro Gomez, Giovani Lo Celso, Alexis Mac Allister, Lucas Ocampos, Exclusiel Palacios, Leandro Paredes, Guido Rodriguez និង Lucas Alario,

ខ្សែប្រយុទ្ធ: Paulo Dybala, Lautaro Martinez, Lionel Messi, Cristian Pavon និង Giovanni Simeone

គួរឱ្យដឹងដែរថា ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវជួបប្រកួតជាមួយអេក្វាឌ័រ នៅថ្ងៃទី០៨ ខែតុលា ហើយ ៥ ថ្ងៃបន្ទាប់នឹងត្រូវជួបបូលីវី៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9705593