Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីកា ដាច់ចិត្តទម្លាយរឿងរ៉ាវដែលនាងជួបគ្រោះថ្នាក់ចរាចរណ៍ ទើបសម្រេចចិត្តចាកចេញពីក្រុមរាំ OMG

ក្រោយពីបានលេចឮដំណឹងថា តែ ស៊ុនសូដាលីកា ដែលជាសមាជិករាំម្នាក់នៅក្នុងក្រុមរាំ OMG បានសម្រេចចិត្តចាកចេញពីក្រុមរាំដោយ​មិនដឹងមូលហេតុអ្វីឲ្យពិតប្រាកដ។ រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ លីកា​បានចេញមុខទម្លាយរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលអោយរថយន្តរបស់នាងក្រឡាប់ខណៈពេលនាងធ្វើដំណើរទៅខេត្តកំពត ធ្វើឲ្យរងរបួសធ្ងន់ធ្ងរប្រេះឆ្អឹងខ្នងនិងតម្រូវអោយមានការវះកាត់ ស្ទើរតែអស់ជីវិតថែមទៀតផងដែលជាមូលហេតុនាងសម្រេចចិត្តក្នុងការចាកចេញពីក្រុមរាំ។ លីកាបានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយចំណងជើងដ៏តក់ស្លុតមួយថា៖

«ខ្ញុំចង់មកប្រាប់ពីបញ្ហាដែលខ្ញុំវះកាត់ឆ្អឹងខ្នង ដែលអ្នកទាំងអស់គ្នានៅមានចម្ងល់ គឺនៅថ្ងៃទី 04/05/2020 ខ្ញុំគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡានធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត (ប្រេះឆ្អឹង) ខណៈពេលខ្ញុំទៅលំហែរកាយនៅកំពត។ ដោយសារតែភ្លាមៗ​មានសភាព​ធ្ងន់ធ្ងរ​ខ្លាំងពេក ទើបខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ខ្ញុំចាំដល់ខ្ញុំរាងស្រួលបួលបន្តិចសិន ទើបខ្ញុំ​អាច​ធ្វើចិត្ត​ប្រាប់​អ្នកទាំងអស់គ្នា​បាន ស្ទើរតែបោះបង់ខ្លួនឯងចោលដោយសារតែឈឺខ្លាំងពេក ពិបាកទ្រាំខ្លាំង ជារឿង​ដ៏គួរ​ឲ្យ​ភ័យខ្លាច​បំផុត​ក្នុងឆាក​ជីវិត​ដែល​ខ្ញុំ​មិន​​អាចបំភ្លេច​បាន ចាំណា៎មាន​អ្នកលំបាក​ជាងអ្នកច្រើនដង តែគេនៅមិន​​បោះបង់​ខ្លួន​ឯង រឹងពឹងណា សង្ឃឹមថាអ្នកទាំងអស់គ្នា​ធ្វើ​ដំណើរ​ដោយសុវិត្ថភាព នឹងមានការ​ប្រុងប្រយ័ត្នបំផុត។»

ក្រោយពីបានឃើញបែបនេះហើយ អ្នកគាំទ្រនិងមិត្តភក្តិរបស់នាងទាំងអស់ បានជួយលើកទឹកចិត្តនិងជូនពរនាងឲ្យឆាប់ជាសះស្បើយ ទោះបីជាដឹងថាលីកាមិនអាចវិលត្រលប់មករាំបានដូចធម្មតាវិញទៀតនោះឡើយ។ គួរឲ្យដឹងផងដែរថា មូលហេតុដែលលីកាកាត់សក់ខ្លីបែបនេះ ដោយសារតែនាងបានប៉ះទង្គិចផ្នែកក្បាល ទើបគ្រូពេទ្យសម្រេចចិត្តកាត់សក់របស់នាងដើម្បីងាយស្រួលក្នុងការវះកាត់ផងដែរ៕

from: https://tnaot.com/km/m/detail/article/9705569