
យុវជន Jamal Musiala បានក្លាយជាកីឡាករវ័យក្មេងជាងគេក្នុងប្រវត្ដិសាស្រ្ដរបស់ក្រុម Bayern Munich ដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតក្របខណ្ឌ Bundesliga។
កីឡាករវ័យ១៧ឆ្នាំ និង២០៥ថៃ្ងនេះ បានស៊ុតបញ្ចូលទី១គ្រាប់ ក្នុងជំនួបដែលក្រុម Bayern Munich លត់ Schalke ដល់ទៅ ៨-០ ក្នុងការប្រកួតបើកឆាក Bundesliga កាលពីយប់មិញនេះ។
៨គ្រាប់របស់ក្រុមជើងឯកអាល្លឺម៉ង់នេះ រកបានដោយ Gnabry នាទីទី៤, ៤៧, ៥៩ Gorelzka នាទទី១៩, Lewandowski នាទីទី៣១, Mueller នាទីទី៦៩, Sane នាទីទី៧១ និង Musiala នាទីទី៨១៕
ប្រភព៖ Dailymail