Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទិញ Thiago បានមិនអស់ចិត្ត!! Liverpool ត្រៀមទិញខ្សែប្រយុទ្ធម្នាក់ទៀតពីក្លឹបរួមPremier League!!

យោងតាមព័ត៌មានរាយការណ៏បឋមនេះ ក្លឹបហង្សក្រហម Liverpool បានដាក់សំណើរផ្លូវការក្នុងការទិញយកខ្សែប្រយុទ្ធរបស់ក្លឹបWolverhampton គឺ Diogo Jota ហើយក្នុងតម្លៃទឹកប្រាក់ប្រមាណ ៤៥ លានផោន។

កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ២៣ឆ្នាំរូបនេះក៏បានចុះកុងត្រាផ្ទាល់ខ្លួននៅទឹកដី Anfield ក្នុងពេល៥ឆ្នាំផងដែរ។ Diogo Jota រូបនេះត្រូវក្លឹប Liverpool ជឿថានឹងមកទឹកដីLiverpool ដើម្បីត្រៀមបម្រុងជួយខ្សែប្រយុទ្ធកំពូលទាំងបីរបស់ខ្លួនគឺMane, Salah និង Firmino។

គួរបញ្ជាក់ផងដែរថា Diogo Jota គឺជាអតីតកីឡាករ Atletico Madrid តែត្រូវបាន Wolverhampton ខ្ចីជើងក្នុងរដូវកាល ២០១៧ ហើយក៏ត្រូវ Wolvesទិញផ្តាច់ក្នុងឆ្នាំ ២០១៨ ដែលលេងអោយ Wolvesចំនួន ១១១ ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9705519