
បន្ទាប់ពីមានសេចក្តីរាយការណ៏ច្រើន ទាក់ទងនឹងការទិញយក Thiago ពី Bayern Munich ពីសំណាក់ក្រុមហង្សក្រហមរបស់លោក Jurgen Klopp ពេលនេះ ទំព័រផ្លូវការរបស់ក្លឹបបានបង្ហោះពីការទិញបានមួយនេះជាផ្លូវការហើយ!!
តាមព័ត៌មានរាយការណ៏ថា តម្លៃខ្លួនដែល Liverpoolយល់ព្រមនោះគឺប្រមាណ២០លានផោនដែលជាតម្លៃដំបូង ត្រូវបង់អោយក្លឹបBayern Munich តែនៅមានប្រាក់បន្ថែម ក្រោមលក្ខខណ្ឌ័ផ្សេងៗ ៧ លានផោនផ្សេងទៀត ដែលធ្វើអោយតម្លៃអាចឡើងដល់ ២៧ លានផោន។
គួរបញ្ចាក់ផងដែរ កុងត្រាផ្ទាល់ខ្លួនជាមួយខ្សែបម្រើThiago នេះគឺជាកុងត្រាពេល៤ឆ្នាំ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវពាក់អាវលេខ ៦ នៅ Liverpool ដែលគឺជាអាវរបស់អតីតកីឡាករ Lovren ដែលបានចាកចេញពីក្លឹបនារដូវក្តៅថ្មីៗនេះ។
ប្រភព៖ Goal