រាសីក្នុងថ្ងៃនេះសម្រាប់ ឆ្នាំ ឆ្លូវ ម្សាញ់ រកា មានជោគសិរីហើយទោះធ្វើអ្វីក៏មានការជឿនលឿនទៅមុខជានិច្ច
តាមក្បួនហោរាសាស្រ្ត ថ្ងៃសៅរ៍ ២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំឆ្លូវ ឆុងជាមួយ ឆ្នាំមមែ។
សូមមើលរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះរឿងរាវមិនល្អដែលធ្លាប់កើតមាននឹងបានប្រែមកធូរស្បើយ ហើយភាពប្រទាំងប្រទើសក្នុងដំណើរជីវិតក៏បានស្ងប់សុខវិញខ្លះផង។សម្រាប់កិច្ចការងារវិញបើទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តីប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយផង។
ជំនួញ ៖ មុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
ស្នេហា ៖ ប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ហើយមកសោកស្តាយនៅពេលក្រោយ។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះមានជោគសិរីហើយទោះធ្វើអ្វីក៏មានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។
ជំនួញ ៖ មានភាពកាក់កបគួរសមហើយកំពុងមានភាពសុខដុមប្រពៃណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខនិងមានភាពផ្អែមល្ហែមប្រពៃណាស់។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់និងធ្វើមិនដងមិនលឺបញ្ហាមួយចំនួនកាន់តែប្រសើរ។ចំពោះស្ត្រីឱ្យប្រយ័ត្នបបញ្ហាសុខភាពបន្តិចពីព្រោះងាយកើតឡើងជាងសព្វមួយដង ។
ជំនួញ ៖ អ្នកអាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់។ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាលនិងកិច្ចការដែលប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយឃើញថាមិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំក្នុងថ្ងៃនេះមានភាពជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ជឿនលឿននិងផ្តល់ផលជាផ្លែផ្លាគ្រាន់កក់ក្តៅផងដែរ។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះមិនថាកិច្ច ការងារតូចធំអាចសម្រុកបានហើយ ពីព្រោះថាផលជាផ្លែផ្កាតែងផ្តល់មកវិញជានិច្ច។ក្នុងថ្ងៃនេះដែរបើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីគប្បីប្រញាប់ប្រញាល់ពីព្រោះថាផលល្អៗមានច្រើនជាងអាក្រក់ជានិច្ច។
ជំនួញ ៖ មានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។
ស្នេហា ៖ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អណាស់។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអោយប្រយ័ត្នប្រយែងការមានទំនាស់ពាក្យសម្តីជាមួយអ្នកដទៃដោយប្រការណាមួយពីព្រោះថាឃើញថាងាយទទួលរងផលប៉ះទង្គិចណាស់ដែរ។
ជំនួញ ៖ មានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។
ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះ ដូចនេះការប្រកបការងារតែងមានការរាំងស្ទះនិងជួបបញ្ហាច្រើន។
ជំនួញ ៖ មិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែមទៀត។
ស្នេហា ៖ ប្រុសស្រីត្រូវយកចិត្តទុកដាក់និងបំបាត់ភាពប្រចែប្រច័ណ្ឌចេញពីខ្លួនខ្លះទើបមានភាពផ្អែមល្ហែមនិងមិនសូវកើតមានភាពល្អក់កករចំពោះគ្នា។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេ ពិសេសស្ត្រីបើលោកអ្នកសម្រេចចិត្តអ្វីមួយខុសហើយ តែងនាំបញ្ហាមកជាន់កថែមទៀត។ដូច្នេះមុនធ្វើអ្វីលោកអ្នកត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយមិនអាចធ្វេសប្រហែសបានទេ។ក្រៅពីនេះការបំពេញការងារលោកអ្នកត្រូវប្រឹងប្រែងហើយដាច់ខាតមិនត្រូវបោះបង់ការងារឡើយព្រោះវានឹងហុចផ្លែផ្កាល្អៗមកពេលក្រោយវិញជាក់ជាពុំខាន។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមមិនមើលអាត្មាខ្លួនប្រយ័ត្នផុងខ្លួនហើយត្រូវគ្រាំគ្រាអស់មួយជីវិត។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាអាចដោះស្រាយបញ្ហាបានគ្រាន់ស្រួលខ្លួនជាងមុន។
ជំនួញ ៖ លោកអ្នកបើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមានការធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានការចម្រើនលូតលាស់ទៅមុខដែរ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សតែងជួយយកអាសារ។
ស្នេហា ៖ ប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាល្អ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយអារម្មណ៍មិនសូវស្រស់ស្រាយ និង ការធ្វើអ្វីក៏តែងជួបនូវបញ្ហាចំពោះមុខច្រើនដែរ។
ជំនួញ ៖ ការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹងហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។
ស្នេហា ៖ ប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទចំពោះគ្នាតែក៏ងាយផ្អែមល្ហែមដែរ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីឃើញថាការងារមានការរីកលូតលាស់សន្សឹមៗទៅមុខក្តីប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សជុំវិញខ្លួនផងពីព្រោះថាងាយបង្កបញ្ហាមកទុកឱ្យណាស់។
ជំនួញ ៖ មានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ ក្រៅពីនេះចំពោះស្ត្រីភេទត្រូវប្រយ័ត្នឱ្យមែនទែនចំពោះការយករឿងគ្រួសារខ្លួនឯងទៅដើរប្រាប់អ្នកដទៃព្រោះមិនផ្តល់ផលអ្វីទាំងអស់ ដោយសារនៅពេលក្រោយនឹងទទួលការឈឺចិត្តព្រោះតែមនុស្សដែលលោកអ្នកនិយាយប្រាប់នោះវិញជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពផឹតក្បត់កើតមានក្នុងអំឡុងពេលនេះនាំឱ្យកើតតែរឿងរាវមិនចេះចប់៕ ប្រភព៖ CEN