
តុក្កតាឈីងចាំងគឺពិតជាល្បីល្បាញដោយសារជំនាញកំប្លែងរបស់គាត់។រឿងភាគតុក្កតានេះមានប្រភពពីប្រទេសជប៉ុនដែលអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍រីករាយស្រស់ស្រាយនូវគ្រប់វគ្គគ្រប់ឈុតដែលបង្ហាញលើinternet ឬកញ្ចក់ទូរទស្សន៍។នៅម៉ាឡេស៊ី, ឈីងចាំងតែងបញ្ចាំងនៅម៉ោង៧យប់ប៉ុស្ដិ៍NTV7 រៀងរាល់ថ្ងៃសៅរិ៍។
រូបត្លុកសៀវភៅឬវីដេអូតុក្កតានេះបង្កើតដោយលោកYoshito Usui ដែលត្រូវគេស្គាល់ថាជារឿងកំប្លែងសម្រាប់មើលបានគ្រប់វ័យគ្រប់ភេទ។ក្មេងៗនិងមនុស្សពេញវ័យនៅតែមានអារម្មណ៍រីករាយដោយចរិតកាយវិការរបស់ឈីងចាំងនិងតួអង្គដ៏ទៃទៀតក្នុងរឿងនេះ។
ពេលនេះ, យើងនឹងប្រាប់អ្នកអំពីរឿងពិតទាក់ទងនឹងក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នេះ។ឈីងចាំងត្រូវគេដាក់រហ័សនាមថាជាក្មេងរពឹសមែនទេ? តើអ្នកដឹងរឿងពិតដ៏កម្សត់នៅពីក្រោយតុក្កតាភាគឈីងចាំងនេះទេ?
វាគឺអំពីម្ដាយម្នាក់ដែលបាត់បង់កូនប្រុសពីរនាក់នៅក្នុងគ្រោះថ្នាក់មួយ។នាងគឺអ្នកស្រីមីសាអិណូហារ៉ា។មីសាអិមានកូនពីរនាក់, កូនប្រុសឈ្មោះឈីងចាំងកូនស្រីឈ្មោះហីម៉ាវ៉ារិ។
ថ្ងៃមួយ, ឈីងចាំងឃើញប្អូនស្រីរបស់វានៅលើផ្លូវស្រាប់តែមានរថយន្តមួយជិះតម្រង់មករកប្អូនស្រីរបស់វា។ដោយឃើញប្អូនស្រីរបស់វាមានគ្រោះថ្នាក់, ឈីងចាំងព្យាយាមជួយសង្គ្រោះប្អូនស្រី។តែមិនដូចជាការរំពឹងទុកឡើយឈីងចាំងនិងប្អូនស្រីត្រូវស្លាប់ដោយឡានកិន។
មីសាអិពិតជាតក់ស្លុតខ្លាំងណាស់ដោយការបាត់បង់កូនទាំងពីរ។បន្ទាប់ពីនោះ, មីសាអិចាប់ផ្ដើមគូសគំនូរជាខ្សែររឿងអំពីកូនប្រុសស្រីហើយសរសេរខ្សែររឿងពិតរបស់ឈីងចាំងរៀងរាល់ថ្ងៃ។
ជីវិតពិតរបស់អ្នកស្រីមីសាអិបានតាក់តែងក្នុងរឿងឈីងចាំងទាំងអស់។ឈីងចាំងនិងហ៊ីម៉ាវ៉ារិបង្ហាញខ្លួនជាតួអង្គតុក្កតារស់រវើកដែលមានប្រភពសាច់រឿងពីអ្នកស្រីមីសាអិដែលបាត់បង់កូនទាំងពីរ។ជាមួយនឹងតុក្កតានេះ, មីសាអិស្រម៉ៃថាបានកូនប្រុសស្រីរស់នៅក្នុងតុក្កតាឡើងវិញ, ទោះជាការពិតពួកគេបានស្លាប់ទៅហើយឃ្លាតចោលនាងហើយគ្មានថ្ងៃវិលត្រឡប់។
អ្នកផលិតគំនូរជីវចល, លោកYoshito Usui បានបង្កើតសាច់រឿងពិតនេះឱ្យដូចទៅនឹងការពិតរបស់ឈីងចាំង។ក្រោយមកក៏ល្បីល្បាញយ៉ាងខ្លាំងហើយទទួលការគាំទ្រ។
តែជាអកុសល្យ, លោកYoshito Usui បានស្លាប់ដោយធ្លាក់ពីជ្រោះខ្ពស់ពេលគាត់ទៅដើរកម្សាន្តព្រៃភ្នំ។
គួររំលឹកផងដែរថាតុក្កតារឿងឈីងចាំងមានជិត១ពាន់វគ្គរៀបរាប់តាំងពីដើមរហូតពរពោះប្អូនស្រីឈីងចាំងរហូតដល់ឈីងចាំងនិងប្អូនស្រីស្លាប់។តែការយកមកបកប្រែជាភាសាខ្មែរឃើញតែប៉ុន្មានវគ្គប៉ុណ្ណោះមិនគ្រប់វគ្គទាំងអស់ឡើយ។នៅវគ្គចុងបញ្ចប់, គឺជាវគ្គដែលឈីងចាំងនិងប្អូនស្រីត្រូវឡានបើកបុកកិនបែកក្បាលតែក្រោយមកក៏ត្រូវសម្រេចលុបចោលវិញព្រោះផលិតករនិងក្រុមការងារគិតថាវាជាវគ្គដែលធ្វើឱ្យអ្នកមើលមានអារម្មណ៍សោគសៅនិងតក់ស្លុតរន្ធត់មិនគួរចេញផ្សាយឡើយ។ទោះជាឈីងចាំងពិតស្លាប់ទៅហើយ, តែតួអង្គតុក្កតានៅតែធ្វើឱ្យគ្រប់គ្នាចងចាំពីកុមារាម្នាក់នេះជានិច្ច។
សូមព្រលឹងវិញ្ញាណក្ខ័ន្ធកុមារាឈីណូស៊ីកិណូហារ៉ា(ឈីងចាំង) និងប្អូនស្រីបានទៅកាន់សុគតិភព៕
តើលោកអ្នកមានអារម្មណ៍យ៉ាងណាក្រោយអានចប់