
កីឡាករ Juan Bernat នឹងអវត្តមានរយៈពេលយូរនៃរដូវកាលនេះ បន្ទាប់ពីក្លិប Paris Saint-Germain បានបញ្ជាក់ថា ខ្សែការពារកណ្តាលរូបនេះកំពុងមានរបួសសរសៃពួរសាច់ដុំ។
ខ្សែការពាររូបនេះ បានរងរបួសអំឡុងពេលប្រកួតជាមួយនឹងក្រុម Metz កាលពីដើមសប្តាហ៍នេះ ដោយភ្លាមៗនោះរូបគេមិនអាចបន្តលេងនៅក្នុងក្រុមទៅមុនទៀតទេ ហើយត្រូវបង្ខំផ្លាស់ប្តូរចេញតែម្តង។
ក្លិបខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីរយៈពេលនៃការព្យាបាលរបួស Bernat នៅឡើយទេ ខណៈដែលមានការសន្និដ្ឋានថា នឹងត្រូវចំណាយពេលប្រហែល ៦ សប្តាហ៍ ទើបអាចជាសះស្បើយឡើងវិញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore