Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Inter Miami ឈានដល់ការចុះហត្ថលេខាផ្ទេរកីឡាករ Higuain មកលេងនៅសហរដ្ឋអាមេរិក

ក្លិបបាល់ទាត់ Inter Miami បានចុះហត្ថលេខាទិញយកកីឡាករ Gonzalo Higuain ពីក្លិប Juventus ដោយជោគជ័យហើយ។

ក្រោយបញ្ចប់ការចរចាគ្នាជាច្រើនសប្តាហ៍មក ក្លិប Juventus បានព្រមព្រៀងលក្ខខណ្ឌគ្នាជាមួយនឹងក្លិប Miami សម្រេចអនុញ្ញាតឱ្យកីឡាករ Higuain ចាកចេញពីទឹកដី Turin ដោយបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយនឹងការផ្តល់ជូនទឹកប្រាក់ប្រមាណ ១៨ លានអឺរ៉ូបន្ថែម។

កីឡាករខាងលើមានជំនាញលេងជាខ្សែប្រយុទ្ធ រូបគេអាចទាត់បាល់បញ្ចូលទីបាន ៦៦ គ្រាប់ ក្នុងអំឡុងពេលលេងឱ្យក្លិប Juventus ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០។

គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធ វ័យ ៣២ ឆ្នាំ សញ្ជាតិអាហ្សង់ទីន រូបនេះ ធ្លាប់លេងនៅក្លិប River Plate, Real Madrid, Napoli, AC Milan, Chelsea និងសេះបង្កង់ Juventus៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9705252