Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សមានមហិច្ឆតាតើជារឿងខុស ឬត្រូវ? អានអត្ថបទនេះចប់អ្នកនឹងយល់ច្បាស់( អត្ថបទលើកទឹកចិត្ត )

មហិច្ចតា 

“គ្រាន់តែប្រាថ្នាធំ មហិច្ចតាខ្ពស់ មិនមែនបានន័យថាអ្នកខុសនោះឡើយ។ កុំខ្លាចនឹងគេសើចដែលយើងមានមហិច្ចតាខ្ពស់ ព្រោះមហិច្ចតានេះហើយជាថាមពលរុញច្រានយើងបន្ថែមឲ្យឈានដល់គោលដៅ។ ត្រូវមានភាពស្រេកឃ្លានក្នុងការផ្លាស់ប្តូរជីវិតឲ្យមានភាពល្អប្រសើរ។ ”

មានពេលខ្លះឲ្យតែនិយាយដល់មហិច្ចតារបស់យើង មានមនុស្សមិនតិចទេដែលបានឈរចាំសើចចំអក។ អ្នកខ្លះក៏ថាយើងស្រមៃខ្ពស់ អ្នកខ្លះក៏ថាយើងបានតែមាត់។ ការដែលយើងមានមហិច្ចតាខ្ពស់ វាគឺជារឿងមួយដ៏គួរឲ្យស្ញោចសសើរ ព្រោះចួនកាលយើងបានគិតដល់រឿងខ្លះដែលមនុស្សដទៃទៀតមិនបានគិតដល់។ ក្ដីស្រមៃដែលមិនមានមហិច្ចតាប្រៀបដូចបក្សាមានស្លាបមិនហើរ ប្រៀបដូចជាឡានដែលគ្មានសាំងដែលវាមិនអាចទៅមុខបាន  ឡើយ។ យើងត្រូវមានមហិច្ចតាថាយើងចង់បានប៉ុណ្ណា ចង់មានប៉ុណ្ណា ចង់សុខស្រួលប៉ុណ្ណា ចង់លូតលាស់កម្រិតណា ? 

មហិច្ចតាគ្រាន់ជាចិត្តដែលយើងបានប៉ងចង់ឲ្យអ្វីបានល្អប្រសើរពីអ្វីដែលជាភាពបច្ចុប្បន្ន។ មនុស្សមានមហិច្ចតាតែងនាំឲ្យមានការខំប្រឹងប្រែង។ មហិច្ចតាជាអ្វីដែលយើងចង់បានហើយតែងតែព្យាយាមយ៉ាងណាដើម្បីឲ្យបានវា។ យើងមិនចាំបាច់មានមហិច្ចតាខ្ពស់ហួសមាឌរបស់យើងនោះឡើង យើងគ្រាន់តែមានមហិច្ចតាយ៉ាងណាធ្វើឲ្យជិវិតយើងបានល្អប្រសើរជាងសព្វថ្ងៃ។ មហិច្ចតាវិជ្ជមាន ចង់លូតលាស់ ចង់ល្អប្រសើរ វាបានក្លាយជាថាមពលជម្រុញយើងពីមួយថ្ងៃ ទៅមួយថ្ងៃរហូតអាចបំពេញក្ដីស្រមៃរបស់យើងឲ្យក្លាយជាការពិត ហើយវាជាជោគជ័យដ៏មហាសាលរបស់យើង។

មហិច្ចតាគឺជាអារម្មណ៍ដែលរុញច្រានយើងឲ្យទៅមុខបាន ដោយកម្លាំងថាមពល ។ មនុស្សដែលមិនមានហិច្ចតាមិនសូវលូតលាស់ទៅមុខនោះឡើយ។ មនុស្សមានមហិច្ចតាគេតែងតែខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីរត់រកមហិច្ចតារបស់គេ។ រីឯមនុស្សដែលចង់បានអ្វីមួយ ប៉ុន្តែចិត្តគិតថា បើបានក៏បាន បើមិនបានក៏ហ្ហី នេះគេមិនមែនហៅថាមហិច្ចតានោះឡើយ វាគ្រាន់តែអារម្មណ៍រវើរវាយរបស់មនុស្សគ្មានគោលដៅ។

ចាំថាបើយើងមានមហិច្ចតាខ្ពស់ ឪកាសនៃការអភិវឌ្ឍខ្លួនរបស់យើងក៏កាន់រីកលូតលាស់ផងដែរ។ អ្នកអាចចៀសឲ្យឆ្ងាយពីមនុស្សដែលព្យាយាមមើល ងាយមហិច្ចតារបស់អ្នក ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺបង្ហាញភាព  អស្ចារ្យ នៃមហិច្ចតានោះឲ្យក្លាយជាសមិទ្ធិផល។ ប្រសិនបើយើងមានមហិច្ចតាហើយ សូមយើងបោះជំហានមួយតាមដែលអាចធ្វើបាន ទៅតាមទិសដៅដែលយើងត្រូវបំពេញវា។ វាអាចជាជំហានតូចមួយ ប៉ុន្តែយើងត្រូវជឿជាក់ថាវានឹងក្លាយជាជំហានមួយដ៏ធំចាប់ពីពេលនេះទៅ។ ចង់ធ្វើដំណើរបាន១០គីឡូម៉ែត្រ ក៏ត្រូវឆ្លងកាត់នៃការបោះជំហានម្ដងមួយជំហានៗ មិនយូរមិនឆាប់ក៏គង់នឹងទៅដល់។ ការមានមហិច្ចតាដោយមិនប៉ះពាល់ដល់អ្នកគឺមិនមែនជារឿងខុស ត្រូវចាំថាទោះជាយ៉ាងណាមិនត្រូវសាងទុក្ខាដល់អ្នកដទៃព្រោះតែមហិច្ចតារបស់អ្នក។

ប្រភពរូបភាពៈ flexjob. bigstockphoto.

រៀបរៀងអត្ថបទៈ កុល្លិកា

from: https://tnaot.com/km/m/detail/article/9705169