Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរតម្រូវឱ្យម្ចាស់សំណង់ រៀបចំប្រព័ន្ធសុវត្ថិភាព ខណៈមានការធ្លាក់ស៊ីម៉ង់ត៍មួយដុំ បុកចំកញ្ចក់រថយន្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេចឱ្យម្ចាស់សំណង់ រៀបចំប្រព័ន្ធការពារសុវត្ថិភាព ដើម្បីជៀស​វាង​ករណីបង្កគ្រោះថ្នាក់ដោយអច្ចេតនា ខណៈពេលមានដុំស៊ីម៉ង់ត៍មួយដុំ បាន​ធ្លាក់ពីលើអាគារ​សំណង់​ចាស់ បុកត្រូវចំកញ្ចក់រថយន្ត ដែលចតនៅខាងក្រោម។

ការិយាល័យ​ជំនាញ​ផ្នែក​សំណង់បាន​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​សំណង់​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា ពាក់ព័ន្ធ​នឹង​ករណី​ធ្វេសប្រហែស ​ធ្វើ​ឱ្យ​ធ្លាក់​បំណែក​ផ្ទាំង​ស៊ីម៉ង់ត៍​មួយ​ដុំ​ធំ ត្រូវ​រថយន្ត​មួយ​គ្រឿង​នោះ ។

​ហេតុការណ៍ធ្លាក់ដុំស៊ីម៉ង់ត៍មួយដុំនេះ ត្រូវបានកើតឡើង កាលពី​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០​២០​នេះ ករណីនេះមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ ប៉ុន្តែគ្រាន់តែបង្កឱ្យមានភាពភ្ញាក់ផ្អើល នៅតំបន់កើតហេតុ ដែលស្ថិត​នៅ​ទល់មុខ​អគារ BS ខណ្ឌ​៧​មក​រា ធ្វើ​ឱ្យ​ត្រូវ​រថយន្ត​មួយ​គ្រឿង ដែល​ចត់​នៅ​ខាងក្រោម​នេះ ខូចខាត​យ៉ាងដំណំ។

ក្រោយ​ពីទទួល​បាន​​ដំណឹង ករណី​ធ្លាក់​ថ្ម​ចេញពី​ការដ្ឋាន​ជួសជុលផ្ទះសំណង់អាគារចាស់ភ្លាម អាជ្ញាធរ​រាជធានី បាន​ចុះ​ដោះស្រាយ ដោយ​ណែនាំ​ឱ្យ​ម្ចាស់​សំណង់​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​ទៀត៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9523521