កម្លំាងសមត្ថកិច្ច ស្រុកត្បែងមានជ័យ បានធ្វើការចាប់ខ្លួនបុរសម្នាក់ ដែលកាន់កាំបិតគំរាមសម្លាប់ម្តាយមីង ដើម្បីផ្តន្ទាទោសតាមច្បាប់។
ហេតុការណ៍ចាប់ខ្លួននេះត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ កក្កដា ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ខេត្តព្រះវិហារ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងសំណុំរឿងគំរាមសម្លាប់ និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
មុនពេលឈានដល់ការចាប់ខ្លួន កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ ជនអែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើដំណើរទៅចំណុចកើតហេតុដែលស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ និងកាប់ម៉ូតូសមត្ថកិច្ច រួមគំរាមម្ចាស់រថយន្តម៉ាក Maz da ឱ្យចុះពីលើរថយន្ត ពណ៌សពាក់ស្លាកលេខភ្នំពេញ ២ BG៤៤.៣១.របស់ពលរដ្ឋមួយគ្រឿង រួចយកទៅប្លុងចោល ហើយមកសំងំ នៅលើភ្នំពូលភ្នំត្បែងមានជ័យ បណ្ដោះអាសន្ន។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានសហការជាមួយផែនការងារសន្តិសុខ អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចាប់ខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់វិធានការតាមនីតិវិធីច្បាប់៕ ដោយ៖ ត្នោត