Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣ វិធី​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក​លើ​បញ្ហា «​ស្ត្រេ​ស​»

អារម្មណ៍​ស្ត្រេ​ស​មិនមែន​ជា​អារម្មណ៍​វិជ្ជមាន​ទេ ហើយ​វា​ជា​អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ចៀសវាង​វា ។ ប៉ុន្តែ​អ្នកមាន​ដែល​គិត​ថា​អ្នក​អាច​ប្រើ​ស្ត្រេ​ស​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទេ?

មិន​ថា​អ្នក​កំពុង​តែ​ធ្វើ​ការងារ​អ្វី​ទេ អ្នក​មិន​អាច​កាត់​ផ្តាច់​ស្ត្រេ​ស​ពី​ជីវិត​របស់​អ្នក​ទាំងស្រុង​ទេ ។ ហើយ​ការ​ព្យាយាម​កាត់​បន្ថយ​ស្ត្រេ​សមាន​តែ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ស្ត្រេ​ស​លើស​ដើម​ប៉ុណ្ណោះ ។ ផ្ទុយ​មក​វិញ​អ្នក​គួរតែ​រៀន​ទទួលយក​អារម្មណ៍​នេះ និង​រក​វិធី​ដើម្បី​ប្រើ​វា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៅ​វិញ ។ វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។ខាងក្រោម គឺជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​មួយ​នេះ​បាន ៖

១. ប្រើ​ស្ត្រេ​ស​ដើម្បី​សម្រេច​បានការ​ងារ​កាន់តែ​ច្រើន

មនុស្ស​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ធ្វើ​អ្វីមួយ​នៅ​ពេល​ដែល​អ្នក​ដទៃ ឬ​ប្រភព​ដទៃ​ចូលរួម ។ ពេល​ដែល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ទទួលខុសត្រូវ​លើ​ការ​សម្រេច​ការងារ​មួយ​ចំនួន​ក្នុង​ពេល​មួយ​កំណត់ អារម្មណ៍​ស្ត្រេ​ស​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បានការ​ងារ​ទាំងនោះ​កាន់តែ​បាន​ឆាប់ ។ ពេល​ដែល​ការងារ​របស់​អ្នក​ប៉ះពាល់​ដល់​អ្នក​ដទៃ អ្នក​នឹង​ព្យាយាម​សម្រេច​វា​ឲ្យ​បាន​ទាន់​ពេលវេលា ។ ដូច្នេះ​អ្នក​គួរតែ​ចាត់​ទុក​អារម្មណ៍​ស្ត្រេ​ស​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ល្អ​ទៅ​វិញ ។

២. ប្រើ​ស្ត្រេ​ស​ដើម្បី​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹង​មាំ

អារម្មណ៍​ស្ត្រេ​ស​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹង​មាំ​ដែរ ។ មនុស្ស​មាន​សមត្ថភាព​សម្រប​ខ្លួន​ទៅ​តាម​បរិស្ថាន​ជុំវិញ​ខ្លួន​បាន ។ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​បរិស្ថាន​ដែល​ងាយស្រួល​ពេក​នោះ អ្នក​មិន​អាច​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​បរិស្ថាន​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្ត្រេ​ស​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ឧបសគ្គ​ពិបាក​ៗ​ក៏​មិន​មាន​ល្អ​ដូច​មនុស្ស​ដែល​ឆ្លងកាត់​ច្រើន​ជាង​អ្នក​ដែរ ។

ដោយហេតុ​ដូចនេះ​ទើប​អ្នក​គួរតែ​បង្ខំ​ឲ្យ​ខ្លួន​ចូល​ក្នុង​បរិស្ថាន​មួយ​ដែល​អ្នក​អាច​បរាជ័យ​បាន ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​អ្នក​កាន់តែ​រឹង​មាំ និង​មិន​ងាយ​ទទួល​រង​ការ​ប៉ះពាល់​ពី​រឿង​អវិជ្ជមាន​ជុំវិញ​ខ្លួន ។

៣. ប្រើ​ស្ត្រេ​ស​ដើម្បី​រក​ចំណុចខ្សោយ

អ្នក​គួរតែ​រៀន​សួរ​ខ្លួនឯង​ថា តើ​មាន​អ្វី​ដែល​បង្កើត​ស្ត្រេ​ស​ឲ្យ​អ្នក?

ចម្លើយ​ទៅ​នឹង​សំណួរ​ខាងលើ​នេះ​នឹង​ជួយ​ឲ្យ​អ្នករក​ឃើញ​ឧបសគ្គ និង​បញ្ហា​សំខាន់​ៗ​ដែល​កំពុង​ប៉ះពាល់​ដល់​អ្នក ។ អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​បង្ក​ស្ត្រេ​ស ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រេ​ស​ក្លាយជា​ឱកាសល្អ​សម្រាប់​អ្នក​បាន ។

ឧទាហរណ៍​ដូច​ជា អ្នក​ស្ត្រេ​ស​ពេល​ដែល​គិត​ពី​អាជីវកម្ម​ព្រោះតែ​អ្នករក​ចំណូល​មិន​បាន​គ្រប់គ្រាន់ មិន​បាន​ចំណាយពេល​គ្រប់គ្រាន់​លើ​វា ឬ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9523203