មកស្គាល់កីឡាករ២៥នាក់ ជាប់ឈ្មោះកីឡាករឆ្នើមប្រចាំការប្រកួត (Man of the match) ច្រើនជាងគេក្នុងលីគធំអឺរ៉ុបទាំង៥
ស្របពេលដែល Premier League, Serie A, La Liga, Bundesliga និង Ligue 1 ដែលសុទ្ធសឹងជាលីគកំពូលៗរបស់អឺរ៉ុបបាននឹងបញ្ចប់ជាបណ្ដើរៗហើយនោះ វាជាពេលវេលាដ៏ល្អបំផុតក្នុងការរាប់ចំនួនកីឡាករដែលជាប់ជាកីឡាករល្អប្រចាំការប្រកួតច្រើនជាងគេ ឬ Man of the match។
Kevin De Bruyne បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតរហូតដល់ទៅ ៩ដង ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០១៩-២០២០, ស្របពេល Sadio Mane និង Marcus Rashford ជាប់ចំនួន៧ដង។
យ៉ាងណាក្ដី បើគិតជាសរុបវិញ មិនមានកីឡាករណាអាចយកឈ្នះ Lionel Messi បានទេ ដោយខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នេះ បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតរហូតដល់ទៅ ២២ដង ខណៈលេខ២ គឺ Cristiano Ronaldo ចំនួន១០ដង ក្នុងរដូវកាលនេះ។
ថៃ្ងនេះ Keila News សូមបង្ហាញពីកីឡាករ២៥នាក់ ជាប់ឈ្មោះកីឡាករឆ្នើមប្រចាំការប្រកួត (Man of the match) ច្រើនជាងគេក្នុងលីគធំអឺរ៉ុបទាំង៥
25 Raul Garcia, Athletic Bilbao (6 awards)
24 Richarlison, Everton (6 awards)
23 Gerard Moreno, Villarreal (6 awards)
22 Mohamed Salah, Liverpool (6 awards)
21 Adama Traore, Wolves (6 awards)
20 Angel Di Maria, PSG (6 awards)
19 Kylian Mbappe, PSG (6 awards)
18 Hassane Kamara, Reims (7 awards)
17 Marcus Rashford, Manchester United (7 awards)
16 Sadio Mane, Liverpool (7 awards)
15 Serge Gnabry, Bayern Munich (7 awards)
14 Jadon Sancho, Borussia Dortmund (7 awards)
13 Josip Ilicic, Atalanta (7 awards)
12 Robert Lewandowski, Bayern Munich (7 awards)
11 Rodrigo De Paul, Udinese (8 awards)
10 Nabil Fekir, Real Betis (8 awards)
9 Ciro Immobile, Lazio (8 awards)
8 Dimitri Payet, Marseille (8 awards)
7 Kevin De Bruyne, Manchester City (9 awards)
6 Joselu, Alaves (10 awards)
5 Karim Benzema, Real Madrid (10 awards)
4. Luis Alberto, Lazio (10 awards)
3 Timo Werner, RB Leipzig (10 awards)
2 Cristiano Ronaldo, Juventus (10 awards)
1 Lionel Messi, Barcelona (22 awards)
ប្រភព៖ Sportbibble