Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែប្រយុទ្ធក្លិប PSG កីឡាករ Kylian Mbappe បានរងរបួសជើងអំឡុងពេលប្រកួត

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain គឺកីឡាករ Kylian Mbappe ត្រូវបានប្តូរចេញបន្ទាប់ពីរងរបួសកជើងបន្ទាប់ពីមានរឿងដ៏រន្ធត់មួយនៅពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ French Cup ។

កីឡាករ Mbappe ត្រូវបានរងរបួសនៅនាទីទី២៦ ដោយបានប៉ះជាមួយប្រធានក្រុម St Etienne Loic Perrin ដែលធ្វើឱ្យការប្រកួតនេះបានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងមុនពេលខ្សែការពារត្រូវបានប្តូរចេញ ។

ក្រុម PSG បានបន្តឈ្នះ ១-០ ដោយសារគ្រាប់បាល់ទី ១៤ នាទីរបស់កីឡាករ Neymar ខណៈវិស័យកីឡាបាល់ទាត់បានវិលត្រឡប់មកវិញបន្ទាប់ពីមានវិបត្តិកូវីដ-១៩អស់រយៈពេល ៤ខែ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ skysports

from: https://tnaot.com/km/m/detail/article/9522713