រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំខាល មមី វក គួរប្រុងប្រយ័ត្នចំពោះរឿងស្នេហា នឹងមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន
តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហេតុនេះធ្វើឱ្យលោកអ្នកមានការនឿយណាយទាំងផ្លូវចិត្តនិងផ្លូវកាយ។សម្រាប់សប្តាហ៍នេះបុរសទទួលផលលំបាកជាងស្ត្រីវិញហើយដំណើរជីវិតក៏មិនទាន់ប្រសើរដែរ។
ជំនួញ ៖ ទោះធ្វើអ្វីក៏ដោយត្រូវធ្វើចិត្តឱ្យត្រជាក់ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយបញ្ហាទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមណាស់ផង។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឬធ្វើអ្វីមួយតែងទទួលបានផលល្អត្រឡប់មកវិញគ្រាន់ជាទីកក់ក្តៅ ។
ជំនួញ ៖ ដោយសារដួងរាសីឡើងខ្ពស់ហេតុនេះសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើមានការចរចាឬធ្វើអ្វីមួយដែលសំខាន់គប្បីចៀសវាងនៅថ្ងៃនេះក៏ល្អប្រសើរដែរពីព្រោះថាផលមិនល្អនោះងាយកើតឡើងផងដែរ។ការរស់នៅលោកអ្នកក៏ជួបស្ថានភាពតានតឹងអារម្មណ៍ច្រើនដែលងាយកើតបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃ។
ជំនួញ ៖ មុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។
ស្នេហា ៖ ប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកតែភាពមានះដាក់ខ្លួន។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានត្រឡប់មកល្អប្រសើរឡើងបន្តិចហេតុនេះទោះធ្វើអ្វីតែងមានការជឿនលឿននិងផ្តល់ផលមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ ដោយសារយីអ៊ុនមិនទាន់ល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណឱ្យសោះប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយហើយមកដេកសោកស្តាយ។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖នៅថ្ងៃនេះដោយសារដួងរាសីខ្ពស់ ហេតុនេះផ្តល់ផលល្អក្នុងការចរចាឬធ្វើកិច្ចសន្យាអ្វីមួយផង។
ជំនួញ ៖ មានការលូតលាស់សន្សឹមៗហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបញ្ហាការងារនិងសុខភាពមិនចោទជាអ្វីលំបាកក្នុងការរែកពន់ទេព្រោះថាបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ក្នុងរង្វង់គ្រួសារងាយកើតជម្លោះវិវាទដោយពាក្យសម្តីណាស់ហើយត្រូវប្រយ័ត្នប្រយែងការនិយាយទៅកាន់គ្នាបន្តិចទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។
ជំនួញ ៖ ជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។
ស្នេហា ៖ កំលោះក្រមុំកុំនាំគ្នាដើរលេងពាសវាលកាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះឃើញថាមានចំពោះមុខច្រើនផង។
ជំនួញ ៖ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីចូរកុំមាត់ប៉ប៉ាច់ប៉ប៉ោចច្រើននាំកើតរឿងរាវប៉ះពាល់អ្នកដទៃមានតែគេស្អប់និងគុំគួនប៉ុណ្ណោះ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងរកាំចិត្ត
ហើយប្រឆាំងគ្នាច្រើន។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នាពេលនេះបើលោកអ្នកសម្រេចចិត្តប្រកបកិច្ចការងារដែលសំខាន់តែងហុចមកវិញនូវផលគ្រាន់កក់ក្តៅ។
ជំនួញ ៖ នៅថ្ងៃនេះដែរលោកអ្នកបើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមានការធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានការចម្រើនលូតលាស់ទៅមុខដែរ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃ។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីស្រុតចុះពិតមែនប៉ុន្តែបើលោកអ្នករៀបចំការងាររបស់ខ្លួនឱ្យបានល្អនោះ ផ្លែផ្កានឹងហុចឱ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន។
ជំនួញ ៖ អ្នកអាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់។ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
ស្នេហា ៖ ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបផលលំបាកទាំងកាយនិងចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះមានការជឿនលឿនទៅមុខសន្សឹមៗដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងជួបភាពសុខដុមនិងទទួលផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ បើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ៗឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាមុខរបររកស៊ីជួញដូរឬទំនាក់ទំនងក្នុងការងារអ្វីមួយផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕ប្រភព៖ Cen