Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់ម្នាក់និងរងរបួសធ្ងន់និងស្រាល១២នាក់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏

បន្ទាយមានជ័យ ៖ រថយន្តធុនធំសណ្តោងទ្រុងសម្រាប់ដឹកជ្រូកមួយគ្រឿង​តែពុំទាន់មានដឹកជ្រូកទេ ដឹកមនុស្សទាំងអ្នកបើកបរផងសរុប១៣នាក់ បើកបោះពួយយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានហោះធ្លាក់ចុះទៅក្រោមបត់កាច់ក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់និងស្រាល១២នាក់។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ

លេខ២៣-២៤ លើកំណាត់ផ្លូវលេខ៥៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយនគរបាលជំនាញចរាចរណ៏អធិការដ្ឋានស្រុកអូរជ្រៅចុះទៅវាស់វែងនិងយករថយន្តស្ទូចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកជនរងគ្រោះទាំង១២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ    

រីឯសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9705136