សត្វក្រពើមួយក្បាលបានត្របាក់ខាំដៃបុរសម្នាក់រស់នៅខេត្ត Rayong ប្រទេសថៃ បណ្តាលឱ្យអ្នកស្រុកដេញតាមប្រមាញ់សម្លាប់សត្វក្រពើនោះរហូតដល់ស្លាប់ ហើយចុងក្រោយពួកគេបានបរិភោគសត្វក្រពើនោះ។
អ្នកភូមិបាននិយាយថា ពួកគេបានសម្លាប់និងចម្អិនសត្វក្រពើប្រវែង ២ ម៉ែត្រដើម្បីសងសឹកវាឱ្យជនរងគ្រោះ។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Yongyut Harat អាយុ ៥២ ឆ្នាំកំពុងនេសាទត្រីនៅក្នុងប្រឡាយមួយ ហើយក្រោយមកស្រាប់តែមានក្រពើមួយក្បាលហក់មកខាំដៃខាងស្តាំជនរងគ្រោះភ្លាមៗ។ មិត្តភក្តិរបស់ជនរងគ្រោះដែលនៅក្បែរនោះបានជួយសង្គ្រោះជនរងគ្រោះពីសត្វក្រពើដ៏កំណាចហើយបាននាំជនរងគ្រោះទៅមន្ទីរពេទ្យក្នុងតំបន់។
ក្នុងហេតុការណ៍នេះ អ្នកភូមិបាននាំគ្នាសង្ស័យថា សត្វក្រពើបានរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើ ដែលបណ្តាលឱ្យអ្នកភូមិឆ្ងល់ថា តើមានក្រពើប៉ុន្មានក្បាលទៀតដែលបានរួចចេញពីកសិដ្ឋាន ហើយតើសត្វក្រពើទាំងនោះនឹងផ្លាស់ទីទៅកាន់តំបន់ណាខ្លះ?៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger