Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើចង់មានសេរីភាពឈប់ឃុំខ្លួនឯង នៅក្នុងគុកអតីតកាលទៀតទៅ

នៅក្នុងខ្សែជីវិតរបស់មនុស្សសុទ្ធតែបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ហើយការបានឆ្លងកាត់នូវរឿងរ៉ាវទាំងអស់នោះហើយ ដែលយើងហៅថាអតីតកាល។ អតីតកាលខ្លះរម្លឹកទៅធ្វើឱ្យយើងរំភើបរីករាយ រីឯអតីតកាលខ្លះទៀតរម្លឹកទៅបែជាធ្វើឱ្យយើងសោកស្ដាយ ឬមិនសប្បាយចិត្តទៅវិញ។ អតីតកាលដែលល្អគួរតែរម្លឹក តែអតីតកាលដែលមិនល្អមិនចាំបាច់រម្លឹកវានោះទេ តែយើងគ្រាន់តែយកវាជាមេរៀនទៅបានហើយ។ ការរៀនពីអតីតកាលមិនល្អរបស់យើង គឺជាមេរៀនដ៏ល្អបំផុតដែលគ្មានអ្នកណាម្នាក់អាចបង្រៀនយើងបានក្រៅពីខ្លួនយើងនេះឯង ហើយមេរៀននេះទៀតសោត ក៏គ្មានសាលាណាអាចបង្រៀនយើងបាននោះដែរ ប៉ុន្តែទាស់ត្រង់ថា តើយើងព្រមរៀនសូត្រពីវាដែលឬអត់?

មានមនុស្សមិនតិចនាក់ឡើយដែលនៅតែសោកស្ដាយ ស្រណោះ និងចង់វិលត្រឡប់ទៅកែប្រែអតីតកាលរបស់ខ្លួនវិញ តែវាមិនអាចឡើយ ព្រោះរឿងទាំងនោះបានរសាត់អណ្ដែកទៅតាមពេលវេលាអស់ទៅហើយ។ កាលនៅអាឡោះអាល័យជាមួយអតីតកាលនេះហើយ គឺជាហេតុធ្វើឱ្យយើងមិនអាចបន្តដំណើរទៅមុខទៀតបាន ក៏ព្រោះតែយើងនៅវិលវល់ជាមួយរឿងដែលកន្លងហួសទៅហើយ។ យើងធ្វើដំណើរនៅតាមផ្លូវ បើរវល់តែងាកក្រោយ ធ្វើម៉េចនឹងអាចទៅដល់គោលដៅបាន។

ល្មមដល់ពេលដោះលែងវាហើយ!! បើចង់មានសេរីភាពឈប់ឃុំខ្លួនឯង នៅក្នុងគុកអតីតកាលទៀតទៅ។ បើចង់បង្កើតអតីតកាលដែលល្អ យើងត្រូវរស់នៅក្នុងថ្ងៃនេះឱ្យបានល្អ ព្រោះថ្ងៃនេះនឹងក្លាយទៅជាអតីកាលរបស់ថ្ងៃស្អែក ហើយបើរស់នៅក្នុងថ្ងៃនេះបាលល្អ នោះយើងនឹងអាចបន្សល់ទុកអតីតកាលដែលល្អបានដូចគ្នា។

អត្ថបទនេះរក្សាសិទ្ធិដោយ ៖ ទីម សុឃៀង (ទិនករ)

from: https://tnaot.com/km/m/detail/article/9703490