ស្នាមញញឹមគឺជាផ្នែកមួយនៃភាពស្រស់ស្អាតដែលមនុស្សយើងត្រូវតែមានជានិច្ច។ហើយស្នាមញញឹមក៏ផ្ដល់ភាពទាក់ទាញដល់អ្នកដទៃ និងធ្វើឲ្យមនុស្សជុំវិញខ្លួនយើងមានសេចក្ដីសុខព្រមទាំងខ្លួនយើងផ្ទាល់ដូចគ្នា។
អ្នកត្រូវមានស្នាមញញឹមជាមួយគ្រួសារ និងមិត្តភក្ដិក្រុមការងារជាដើម…។ការផ្ដល់ស្នាមញញឹមជាមួយគ្រួសារគឺជារឿងសំខាន់មួយដែលធ្វើឲ្យពួកគាត់មានភាពស្និតស្នាល សប្បាយរីករាយ និងមានសុភមង្គលជាងមុន អាចនិយាយបានថាគ្រួសារដែលពោលពេញទៅដោយសុភមង្គល។
ចំពោះការញញឹមទៅកាន់មិត្តភក្ដិរួមការងារវិញគឺបង្ហាញពីអារម្មណ៍ដ៏ទូលំទូលាយទៅកាន់ពួកគេ ក៏បង្ហាញពីការស្មោះត្រង់ដែលឆាប់ឲ្យពួកគេទុកចិត្តមកលើយើង។