ស្រុកព្រៃនប់ ៖ បើតាមការអះអាងរបស់អាជ្ញាធរឃុំសាមគ្គី បានថ្លែងឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ផ្លូវលំក្រាលក្រួសក្រហមចូលទៅភូមិព្រែកក្រាញ់ នៅចំណុចកំពង់ផ្ការ ត្រូវបានអជ្ញាធរបើកឱ្យធ្វើចរាចរណ៍បណ្តោះអាសន្នវិញសិន បន្ទាប់ពីត្រូវបានបិទប្រមាណជា២ម៉ោងមកហើយ
ដោយសារតែស្ថានភាពទឹកមានសភាពហក់ឡើងខ្ពស់ រួចហូរកាត់លើកំណាត់ផ្លូវនោះខ្លាំងពេក ប៉ុន្តែតែយ៉ាងណា ក្រោមការជួយចម្លងពីសំណាក់ក្រុមសមត្ថកិច្ច និងក្រុមការងារបានចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋាន ភូមិឃុំផងដែរ ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព