ការថែរក្សាស្បែកគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ទាំងអស់នេះគឺជាគន្លឹះ៥យ៉ាងសម្រាប់ការពារនឹងថែរក្សាសុខភាពស្បែករបស់អ្នកបានយ៉ាងល្អ:
១. ការពារស្បែកពីកម្ដៅថ្ងៃ
កម្ដៅថ្ងៃអាចប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកយ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកអនុញ្ញាតឱ្យស្បែកអ្នកប៉ះពាល់ដោយផ្ទាល់ជាញឹកញាប់ជាមួយនឹងកម្ដៅថ្ងៃ។ វាបានបំផ្លាញកោសិកាស្បែករបស់អ្នកដែលអាចបណ្ដាលឲ្យស្ងួតនិងងាប់កោសិកាស្បែកមួយចំនួន។ដើម្បីជួយការពារស្បែករបស់អ្នកកុំឲ្យកម្ដៅនៃពន្លឺថ្ងៃជះចំខ្លាំងពេកអ្នកអាចជ្រើសរើសប្រើប្រាស់ឡេការពារកម្តៅថ្ងៃក៏ដូចជាស្លៀកសំលៀកបំពាក់វែងៗដើម្បីជួយឲ្យស្បែករបស់អ្នកបានការពារផងដែរ។
២.ការជក់បារី
ការជក់បារីធ្វើឱ្យស្បែករបស់អ្នកមើលទៅចាស់និងមានស្នាមជ្រួញ។ ការជក់បារីបានបង្រួមសរសៃឈាមតូចៗនៅក្នុងស្រទាប់ខាងក្រៅនៃស្បែកដែលធ្វើឱ្យលំហូរឈាមថយចុះនិងធ្វើឱ្យស្បែកឡើងរឹង។ វាក៏ធ្វើឱ្យបាត់បង់អុកស៊ីសែននិងសារធាតុចិញ្ចឹមដែលមានសារៈសំខាន់ចំពោះសុខភាពស្បែកផងដែរ។ការជក់បារីក៏ធ្វើឱ្យបាត់បង់នូវភាពរឹងមាំនិងភាព រីកលូតលាស់យឺតដល់ស្បែករបស់អ្នក។
លើសពីនេះទៀតការជក់បារីបង្កើនហានិភ័យដល់ជំងឺមហារីកស្បែក។ វិធីល្អបំផុតដើម្បីការពារស្បែករបស់អ្នកគឺត្រូវឈប់ជក់បារី។
៣.សម្អាតស្បែករបស់អ្នក
អ្នកគួរកំណត់នូវពេលវេលាក្នុងការសម្អាតស្បែករបស់អ្នកក៏ដូចជាជ្រើសរើសប្រភេទសាប៊ូណាដែលមានសារធាតុចិញ្ចឹមនិងត្រូវតាមប្រភេទស្បែករបស់អ្នកដើម្បីការពារស្បែកពីមេរោគនិងផ្ដល់សំណើម។ លើសពីនេះអ្នកគួរជូតសម្អាតស្បែករបស់អ្នកឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។
៤.អាហារ
ត្រូវជ្រើសរើសបរិភោគអាហារណាដែលផ្ដល់សារធាតុចិញ្ចឹមដល់ស្បែករបស់អ្នកដូចជាបន្លែផ្លែឈើ គួរកាត់បន្ថយការបរិភោគអាហារបំពងដែលមានជាតិខ្លាញ់ច្រើន និងត្រូវបរិភោគទឹកឱ្យបានច្រើន។
៥.កាត់បន្ថយភាពស្រ្តេស
ដើម្បីឱ្យស្បែកមានសុខភាពល្អនិងក្មេងជាងវ័យ អ្នកត្រូវចាត់វិធានការដើម្បីគ្រប់គ្រងភាពតានតឹងរបស់អ្នក។ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយបញ្ជីការងារដែលត្រូវធ្វើហើយឆ្លៀតពេលធ្វើអ្វីៗដែលអ្នកពេញចិត្ត។
ប្រភព:Pathway
កែសម្រួលជាភាសាខ្មែរដោយ: រិទ្ធី កុល្លិកា