Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយប៉ប្រិចភ្នែក​! ខូចខាត​ជាង​១៤​ម៉ឺន​ដុល្លារ​ក្នុង​គ្រោះ​អគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ

ខេត្តព្រះវិហារ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​១​កន្លែង និង​ផ្ទះ​ចំនួន​២​ខ្នង​របស់​ប្រជាពលរដ្ឋ​នៅ​ទីរួមស្រុក​ឆែប ខេត្តព្រះវិហារ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ស្ទើរ​ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ឆែប បាន​លើក​ឡើង​ថា គ្រោះ​អគ្គិភ័យ​មួយ​ដែល​បាន​កើតឡើង ធ្វើ​ឲ្យ​យានដ្ឋាន​ជួល​ជុល​រថយន្ត​១​កន្លែង និង​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​បាន​រង​ការ​ឆាបឆេះ​អស់​ស្ទើរ​ទាំង​ស្រុង​នោះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង «​ឆ្លង​ចរន្តអគ្គិសនី​» ប៉ុន្តែ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្លាំង​ពេក ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​ពលរដ្ឋ​អស់​២​ខ្នង និង​យានដ្ឋាន​ជួសជុល​រថយន្ត​១​កន្លែង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា យានដ្ឋាន​ជួសជុល​រថយន្ត​១​កន្លែង​ដែល​រង​ការ​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ មាន​ម្ចាស់​ឈ្មោះ សេង សម្បត្តិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៊ុ​ន អេ​ង​នាង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ដែល​បណ្តាល​ឱ្យ​មានការ​ខាតបង់​ជា​ទឹកប្រាក់​អស់​ចំនួន​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​ផ្ទះ​២​ខ្នង​វិញ គឺ​១​ខ្នង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ធិ​ន ថែប ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​នគរបាល ដែល​មាន​ភរិយា​ឈ្មោះ យ៉ែ​ម កេ​ម ហើយ​ផ្ទះ​នោះ​សង់​ក្នុង​ទំហំ​៩​ម៉ែត្រ​×៩​ម៉ែត្រ ខាតបង់​ទឹកប្រាក់​អស់​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក បាន​រង​ការ​ឆាបឆេះ​អស់ទាំង​ស្រុង ។ និង​១​ខ្នង​ទៀត​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឃៀង គឹ​ម​សាន្ដ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ដែល​ត្រូវ​ភ្លើង​ឆេះ​ជញ្ជាំង​ផ្ទះ​អស់​មួយ​ចំហៀង បើ​គិត​ជា​ទឹកប្រាក់​ខាតបង់​អស់​១​ម៉ឺន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​សរុប​ទឹកប្រាក់​ទាំង​លំនៅ​ដ្ឋា​ន និង​យានដ្ឋាន បូក​រួម​ទាំង​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ឆាបឆេះ និង​ខូចខាត​ផង​នោះ មាន​ចំនួន ១៤​ម៉ឺន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក៕ ផ្តល់សិទ្ធិដោយ៖​ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9702502