ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មនៅលើដងផ្លូវ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីកម្មការិនីសិប្បកម្មតម្បាញ បានសម្រេចហើយ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥និង៥០នាទី ស្ថិតក្នុងភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យដែលចាប់បានទាំង២នាក់ខាងលើមាន ទី១-ឈ្មោះ សុត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មកររោងចក្រ និងទី២-ឈ្មោះ ភុន វីរ: ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ទាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករសំណង់ ។
ចំណែកជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ ឡុច សុខយ៉ូន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មការិនី សិប្បកម្មតម្បាញ ទី២- ឈ្មោះ ម៉ន រតនា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង មុខរបរកម្មការិនីសិប្បកម្មតម្បាញ និងទី៣-ឈ្មោះ សុខ សុងហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង មុខរបរកម្មករសំណង់។
បើតាមនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ដោយឈ្មោះ សុខ សុងហេង ជាអ្នកបើកបរម៉ូតូ ចំណែកឈ្មោះ ម៉ន រតនា ជិះកណ្ដាល និងឈ្មោះ ឡុច សុខយ៉ូន ជាអ្នកជិះខាងក្រោយ ដោយបានធ្វើដំណើរចេញពីសួនសត្វភ្នំតាម៉ៅ ដើម្បីត្រឡប់មកផ្ទះវិញ ដែលស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ។
នគរបាលស្រុកកណ្តាលស្ទឹងបន្តថា ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក Honda Dream Fi ពណ៌ក្រហម ដោយឈ្មោះ សុត សុជាតិ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ភុន វិរៈ ជាអ្នកជិះពីខាងក្រោយ ។ ខណៈនោះជនសង្ស័យទាំង២នាក់បានជិះមកតាមពីក្រោយជនរងគ្រោះ រួចក៏វ៉ាមកខាងស្តាំដៃជនរងគ្រោះ បន្ទាប់មកជនសង្ស័យដែលជិះខាងក្រោយនោះក៏បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះដែលពីជិះខាងក្រោយដាច់ខ្សែកាបូប តែមិនបានសំរេចនោះទេ ប៉ុន្តែបានធ្វើឱ្យជនរងគ្រោះចំនួន២នាក់ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសជើងខាងស្តាំ និងម្នាក់ទៀតមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ ក្រោយពេលកើតហេតុរួច ជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនគេចខ្លួនតែម្តង។
ភ្លាមៗនោះ ជនរងគ្រោះបានតេទូរស័ព្ទប្រាប់ឪពុករបស់ខ្លួនដែលជាប្រជាការពារឱ្យស្រែកតាមវិទ្យុទាក់ទងអាយកូម ដើម្បីដេញតាមពីក្រោយ ។ ក្រោយពេលជនសង្ស័យឃើញដូចនោះ ក៏ផ្តួលម៉ូតូរបស់ខ្លួន តែត្រូវប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង និង ព្រែកស្លែង ចាប់ឃាត់ខ្លួនបាននៅចំណុចភូមិ ប្រឡាយ ឃុំបឹងខ្យាងតែម្តង។ ក្រោយពេលចាប់ខ្លួនបានហើយ ក៏ត្រូវសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង២នាក់មកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព