
រាជធានីភ្នំពេញ៖ កញ្ញា អោក សុម៉ាសុវត្តី ជាតារាសម្តែងម្នាក់ កំពុងតែធ្វើអោយមហាជនសោកស្តាយយ៉ាងខ្លាំងទៅរូបនាង ពីព្រោះតែរូបនាងទើបតែបាត់បង់អ្នកម្តាយជាទ្រីស្រលាញ់នៅវេលាម៉ោង២ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ការបាត់បង់មនុស្សជាទីស្រលាញ់របស់តារាសម្តែងរូបនេះបានធ្វើអោយមហាជន និងអ្នកគាំទ្រចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងខ្លាំង ដោយនៅក្នុងក៏មាន កញ្ញា ញឹម ច័ន្ទថន ដែលជាមិត្តសំលាញ់បានចូលរួមជាមួយនឹងបានសរេរសារយ៉ាងមានអត្ថន័យថា«គ្នាពិតជាសោកស្ដាយណាស់សម្លាញ់ ខ្ញុំលេងបានច្រៀងលេងជាមួយម៉ាក់ទៀតហើយ ដាច់ចិត្តណាស់លឿនពេកហើយម៉ាក់អើយ ខ្ញុំមិនមែនកូនបង្កើតទេតែម៉ាក់ស្រទ្បាញ់ខ្ញុំដូចកូនចឹង មិនទាន់បានគេងទេមកដល់ម៉ោងនេះខ្ញុំក៏មិនស្រួលខ្លួនដែរ សូមទៅអោយបានសុខណាម៉ាក់» ។ យ៉ាងណាមិញ បើទោះបីជាមិនមែនជាម្តាយបង្កើតក៏ពិតមែន ប៉ុន្តែក្នុងនាមជាមិត្តសំលាញ់ស្លាប់រស់ ទឹកចិត្តរបស់ កញ្ញា ញឹម ច័ន្ទថន បានមានវត្តមាននៅក្នុងកម្មវិធីជាមួយនឹង កញ្ញា អោក សុម៉ាសុវត្តីជាប់ជានិច្ច នេះបានពាក្យចាស់ពោលថា ពេលមានទុក្ខចេះជួយយកអាសារគ្នាមែន។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះសពអ្នកម្តាយជាទីស្រលាញ់របស់ កញ្ញាអោក សុម៉ាសុវត្តី ត្រូវបានរក្សាទុក និងធ្វើទៅតាមប្រពៃណី ដែលស្ថិតនៅក្នុងត្តវាលស្បូវតាំងពីយប់មកម្លេះ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព